ចូលរួមត្រេកអរផង! កងកម្លាំង វរសេនា តូច លេខ ៥៣៣ កងពលតូច ថ្មើរជើងលេខ ៥៣ ជួយស្រង់ យកម៉ូតូប្រជាពលរដ្ឋដែលធ្លាក់ទឹក នៅស្រុកបវេល បានមកវិញហើយ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ យោងទៅតាមគណនីហ្វេសបុកឈ្មោះ Rayno Ty O ដែលជាអ្នកដំណើរឆ្លងកាត់ផ្លូវកំពុងតែត្រូវកម្លាំងទឹកភ្លៀងហូរកាត់យ៉ាងខ្លាំង បានបង្ហោះវីដេអូមួយអោយមហាជនមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះកម្លាំងទឹកខ្លាំងណាស់ រហូតបិះនិងធ្វើឲ្យអ្នកដំណើរម្នាក់ត្រូវទឹកហូរខួចយកទៅបាត់ទៅហើយជាមួយនិងម៉ូតូមួយគ្រឿងផងដែរ។

យ៉ាងណាក្រោយពីមានហេតុការណ៍កើតឡើងភ្លាមៗ កងកម្លាំងជាច្រើននាក់បានជួយសង្គ្រោះទាំងអ្នកដំណើរ និងម៉ូតូ នេះបើយោងតាមការឲ្យដឹងពីគណនីហ្វេសបុកឈ្មោះ Heng Phearum បានរៀបរាប់ថា: ថ្ងៃទី១២ តុលា ២០២០ កងកម្លាំង វរសេនា តូច លេខ ៥៣៣ កងពលតូច ថ្មើរជើងលេខ ៥៣ ជួយស្រង់យកម៉ូតូប្រជាពលរដ្ឋដែលធ្លាក់ទឹកនៅអូរខ្ចុះ ស្រុកបវេល ខេត្តបាត់ដំបង។ សូមបងប្អូនធ្វើដំណើររក្សាការប្រុងប្រយ័ត្ន។ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment