គិតយ៉ាងណាវិញករណីនេះ! ម្ចាស់ផ្ទះត្រូវឃាត់ខ្លួន ក្រោយគាត់រាយខ្សែភ្លើ ងការពារទ្រព្យសម្បិត្តិគាត់ ពេលចោរចូលលួចក៏ឆក់បា ត់បង់ជីវិត ហើយពេលនេះ….

យោងតាមប្រភពព័ត៌មាន KPS BreakingNews បានឲ្យដឹងថា:បុរសម្នាក់ បានចូលលួចទ្រព្យសម្បត្តិ (មាន់) ពេលយប់ក្នុងផ្ទះពលរដ្ឋ ចៃដន្យក៍ប៉ះនឹងខ្សែភ្លើ ងដែលម្ចាស់ផ្ទះរាយភ្ជាប់ជាមួយក្បាលអាំងស៊ីម៉ូទ័រ ចាប់អាគុយ ការពារទ្រុងមាន់ បណ្ដាលឱ្យឆក់បាត់ប ង់ជី វិ តភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។​ ចោរដែលឆក់ខ្សែភ្លើងស្លា ប់ឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកម្ចាស់ផ្ទះឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ អ្នកទាំង២នៅភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

ករណីនេះសមត្ថកិច្ចបានបង្កើតគណៈកម្មការ និង ពិនិត្យឃើញថា៖ ឈ្មោះ យឹម សំអាត មានស្នាមដាច់ឆេះខ្លោ ច បាតដៃខាងឆ្វេង មួយកន្លែង បណ្តាលមកពីឆ ក់ខ្សែភ្លើងស្លា ប់ពិតប្រាកដមែន ។លោកវរសេនីយ៍ទោ មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ ថ្លែងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា៖ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះរូបនេះ និង ត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់..!។ លោកអធិការបន្តថា៖ ការសម្រេចយ៉ាងណា នោះ គឺ ជាសមត្ថកិច្ចរបស់តុលាការ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ ដោយសារក្នុងមូលដ្ឋាន ឧស្សាហ៍កើតមាន ករណីចោរកម្ម លួចមាន់និងទ្រព្យសម្បត្តិ។ ទើបម្ចាស់ផ្ទះខាងលើ រាយខ្សែភ្លើងជុំវិញ(ទ្រុងមាន់) ភ្ជាប់ក្បាលអាំងស៊ីម៉ូទ័រ សម្រាប់ឆក់កណ្ដុរ ជាមួយអាគុយ ដើម្បីការពារទ្រព្យសម្បត្តិខ្លួន។ ប៉ុន្តែជាអកុសល នៅពេលកើតហេតុ ចោរបានមកលួចមាន់ ហើយប៉ះខ្សែភ្លើងដែលរាយការពារទ្រុងមាន់នោះ បណ្ដាលឱ្យឆក់ស្លា ប់ចោរភ្លាមៗ។ ជនរងគ្រោះជាម្ចាស់ផ្ទះ ក្លាយជាជនល្មើសនៃអំពើឃា តក ម្មដោយអចេតនា (ប្រភពពីដើមរាំង)៕

Related posts

Leave a Comment