អាណិតខ្មែរពេកដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង! ទូតជប៉ុនបានសម្តែងអារម្មណ៍សោកស្តាយ និងបានពោលពាក្យដ៏មានន័យថា….

ក្រោយបានឃើញនៅគ្រោះធម្មជាតិជំនន់ទឹកភ្លៀងបានវាយប្រហា រទៅតាមបណ្តាលខេត្តជាច្រើនក្នុងប្រទេសកម្ពុជា នៅមុននេះបន្តិច ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្ដម មិកាមិ បានបង្ហោះសារថា: «ខ្ញុំមានការព្រួយបារម្ភជាពន់ពេកនៅពេលបានឮដំណឹងអំពីគ្រោះ

ទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឱ្យប្រជាជនជាច្រើនត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់ ។

ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នក ដែលបានចែកឋាន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ខ្ញុំសូមបួងសួង សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមបួងសួង សូមឱ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ។ ប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាជនកម្ពុជា»

Related posts

Leave a Comment