លោក ឆន សុវណ្ណរាជ ជាតារាទី ១ ចេញមុខបង្ហោះសារ បួងសួងឱ្យកម្ពុជា រួចផុតពីគ្រោះទឹកជំនន់

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងជួបគ្រោះធម្មជាតិ ដោយមានខេត្តមួយចំនួនដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង កំពុងជួបគ្រោះធម្មជាតិដោយជំនន់ទឹកភ្នែកបានលិចផ្ទះសម្បែង លិចផ្លូវធ្វើដំណើរ ស្ទើរគ្រប់កន្លែងខ្លាំងជាងខេត្តនានា ចំណែកឯរាជធានីភ្នំពេញក៏កំពុងជួបផលវិបាក ដោយផ្លូវមួយចំនួនត្រូវបានជន់លិចគ្មានសល់នោះ កំពូលតារាចម្រៀង លោក ឆន សុវណ្ណរាជ បានបញ្ចេញសារមួយបួងសួងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែររួចផុតពីគ្រោះធម្មជាតិមួយនេះ ។

ក្នុងនាមជាកំពូលតារាចម្រៀងម្នាក់ ឆន សុវណ្ណរាជ បានសរសេររៀបរាប់ទាំងក្ដុលក្ដួលបួងសួងសុំឱ្យប្រជាជនកម្ពុជារួចផុតពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀងថា «សូមបួងសួងដល់ប្រជាជនកម្ពុជាអោយរួចផុតពីគ្រោះទឹកជំនន់នេះផងចុះ សូមអោយសុខសុវត្តិភាពទាំងអស់គ្នាណា ខ្មែរតែមួយក្រោមមេឃតែមួយ» ៕

Related posts

Leave a Comment