អតីតស្វាមីតារាស្រីនាង Pat Napapa ចូលគុកម្ដងទៀត ក្រោយពីលើកនេះខុសនឹងច្បាប់….

ត្រូវចាប់ខ្លួនចូលក្នុងមន្ទីឃុំឃាំងសារជាថ្មី អតីតស្វាមីរបស់តារាស្រីនាង Pat Napapa ដោយលើកនេះប្រព្រឹត្ដខុសនឹងសេចក្ដីប្រកាសបន្ទាន់ក្នុងការធ្វើដំណើរដោយរដ្ឋាភិបាលទើបដាក់ចេញ។

ក្លាយជាពត៌មានដែលត្រូវបានគេនិយាយពេញបណ្ដាញសង្គមថៃក្រោយពីលោក Benz Racing ដែលគេស្គាល់ថាជាអតីតស្វាមីទើបប្រកាសបែកគ្នារបស់តារាស្រីនាង Pat Napapa ត្រូវបានប៉ូលីសថៃឃាត់ខ្លួននាំទៅប៉ុស្ដ៍ក្រោយពីរូបលោកបានជិះម៉ូតូក្នុងពេលយប់កំឡុងពេលដែលច្បាប់កំណត់មិនឲធ្វើដំណើរព្រោះជៀសវាងទប់ស្កាត់ជំងឺ COVID-19។

ក្រោយចាប់ខ្លួនរូបលោកមិនត្រូវបានអនុញ្ញាតិ្ដឲបង់ប្រាក់ពិន័យហើយទៅផ្ទះនោះឡើយ ព្រោះរូបលោកជាបុគ្គលដែលធ្លាប់ជាប់ឃុំឃាំងនៅមានរឿងក្ដីមុនមិនទាន់ចប់បង្ករករណីថ្មី ទើបត្រូវធ្វើការឃុំខ្លួនសារជាថ្មី។

គួរបញ្ជាក់ផងដែរថាលោក Benz ធ្លាប់ត្រូវចាប់ខ្លួនម្ដងរួចមកហើយពីបទទាក់ទងនឹងការជួញដូរថ្នាំញៀននិងបានដេកគុកជាច្រើនខែ មុននឹងមានការដោះលែងមើលសកម្មភាព។

Related posts

Leave a Comment