ជូនផ្សាយផង! លោកឧកញ៉ាឡេង ណាវ៉ាត្រា ប្រកាសជ្រើសរើសកម្មករចំនួន300នាក់ ប្រាក់ខែដល់ទៅ ៣៥០ដុល្លារវេនថ្ងៃ និង វេនយប់រហូតដល់ទៅ….

ប៉ុន្មានថ្ងៃកន្លងទៅនេះមានសំរាមកកស្ទះពេញៗគ្រប់ទីកន្លែងបណ្តាលអោយមានការស្អុ​​ យដោយសារតែបុគ្គលិក និងកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី កំពុងធ្វេីកូ ដកម្មមិនប្រមូលសំរាម ចាប់តាំងពីល្ងាចថ្ងៃទី ២ ខែតុលា ឆ្នាំ២០២០ យ៉ាងណាមិញនេះ ប្រិយមិត្តបានដឹងហើយថា មហាជនបានសរសើរដល់ទឹកចិត្តលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលលោកបានចេញមុខចូលរួមដោះស្រាយបញ្ហាសំរាម ដើម្បីទីក្រុងយើងស្អាត ឡេងណាវ៉ាត់ត្រាគ្រុប បានដាក់កម្លាំងក្រុមគ្រឿងចក្រ ធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីបរិស្ថានស្អាតឡើងវិញនៅតាមទីសាធារណៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែកមុននេះបន្តិច លោកឧកញ៉ាបានប្រកាសជ្រើសរើសបុគ្គលិកបន្ថែមដោយសរសេររៀបរាប់ថា៖ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវការជ្រើសរើសបុគ្គលិក៖ -តៃកុងគ្រឿងចក្រសាស័រ ចូកសំរាម ប្រភេទតូច ចំនួន45នាក់ វេនថ្ងៃប្រាក់ខែ400ដុល្លារ វេនយប់ប្រាក់ខែ 500ដុល្លារ -កម្មករដើរតាមសាស័រ ចំនួន300នាក់ វេនថ្ងៃប្រាក់ខែ 350ដុល្លារ វេនយប់ 400ដុល្លារ -ត្រូវការជួលឡានប៉ែនបន្ទាន់ វេនថ្ងៃមួយខែ1500ដុល្លារវេនយប់1700ដុល្លារ មួយថ្ងៃធ្វើការ10ម៉ោង 80គ្រឿងបន្ទាន់ ដើម្បីចូលរួមដោះស្រាយការ កកស្ទះសំរាម 0963360486 069341888 0968018853 0965760516៕

Related posts

Leave a Comment