ថេណា ប៉ះជាមួយ Sophia Kao មួយបទនេះ ចាក់ដោតខ្លាំងណាស់ (មានវីដេអូ)

៖​ថេណា តែងតែធ្វើឲ្យហ្វេន មិនដែលខកបំណងមកលើខ្លួនម្តងណានោះទេ តែងមានបទចម្រៀងបំពេរចិត្តហ្វេនៗ រាល់ពេល បើទោះបីជា រូបលោក មានការមមាញឹកនឹងការងារជាច្រើនក៏ដោយ ដោយសារតែលោក មិនមែនត្រឹមតែច្រៀងតែមួយមុខទេ គឺលោក ក៏ការងារផ្សេងៗទៀតដែរ។

នាពេលនេះ ហើយក៏ជាល្ងាចថ្ងៃអាទិត្យផងដែរនោះ តារាប្រុសរូបនេះ ក៏បានបញ្ចេញវីដេអូចម្រៀងថ្មីមួយបទ« អង្វរ» តែលើកនេះ លោកមិនមែនមកតែម្នាក់ឯងទេ គឺលោក បានមកជាមួយនឹង តារាចម្រៀងស្រីម្នាក់ Sophia Kao ដែលគ្រប់គ្នា តែងលឺសម្លេងរបស់នាង នៅក្នុងបណ្តាញសង្គមយូធូប ជាមួយនឹងសម្លេងដ៏ស្រទន់ គួរជាទីបេតី ហើយសម្លេងរបស់នាងទៀតសោត ស្ទើរតែដូចនឹង សម្លេងតារាបរទេសទៅហើយ រាល់ពេលនាងច្រៀងបទបរទេសជាដើម។

ជាពិសេសបទ«អង្វរ» នេះដែរ ពិតជាចាក់ដោត ទៅកាន់យុវវ័យយ៉ាងខ្លាំង ដែលប្រភេទជាបទស្នេហា បែបជាកម្សត់ ដូច្នេះបើសិន បើអ្នកកំពុងស្តាប់មានរឿង ដូចនឹងបទនេះ កាន់តែ​ ពេញចិត្តរឹតតែខ្លាំង៕

ដូច្នេះកុំឲ្យខាតពេលយូរ ស្តាប់បទថ្មី របស់ថេណា ក្នុងល្ងាចថ្ងៃអាទិត្យ ដ៏សែនល្អមួយនេះទាំងអស់គ្នា៖

Uncategorized

Related posts

Leave a Comment