ចាប់ពីថ្ងៃទី០១-០៧ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ជាពិសេសសម្រាប់តំបន់មួយនេះត្រូវបង្កើនការប្រុងប្រយ័ត្ន

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី០៧ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំង។

តាមរយៈការប្រែប្រួលជាបន្ដបន្ទាប់​ នៃស្ថានភាពអាកាសធាតុនេះ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធ សម្ពាធទាបបង្កើនឥទ្ធិពលលើប្រទេសកម្ពុជា។

ស្ថានភាពបែបនេះធ្វើឲ្យ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

– សីតុណ្ហភាពអប្បបរមាមានពី២៦-២៧°C

– សីតុណ្ហភាពអតិបរមាមានពី ១៩-៣១°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំង។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

– សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C

– សីតុណ្ហភាពអតិបរមាមានពី២៨-៣០°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពអប្បបរមាមានពី២៥-២៧°C

– សីតុណ្ហភាពអតិបរមាមានពី ២៧-២៩°C ។

នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសអ្នកដំណើរសមុទ្រ និងប្រជានេសាទជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕

សូមពិនិត្យសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដោយផ្ទាល់ខាងក្រោម៖

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម

Leave a Comment