ម្ចាស់ផ្ទះមួយកន្លែងនៅភ្នំពេញ ស្ទើរគាំងបេះដូង ក្រោយជួលផ្ទះឱ្យចិននៅ សឹងក្លាយជាឋាននរក

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មហាជនសង្កេតឃើញថា មានជនជាតិចិនជាច្រើនបានមករស់នៅក្នុងកម្ពុជា ហើយពលរដ្ឋខ្មែរមួយចំនួន ក៏បានទាញផលប្រយោជន៍ពីការធ្វើសំណាក់ស្រុក របស់ជនជាតិទាំងនោះដែរ តាមការជួលផ្ទះ និងខុនដូរ ឱ្យទៅពួកគេស្នាក់នៅ ។

ជុំវិញនិងការជួលផ្ទះឱ្យជនជាតិស្នាក់នៅនេះ កន្លងមកគេឃើញមានម្ចាស់ផ្ទះជួលមួយចំនួន បានត្អូញត្អែរពីផលលំបាកមួយចំនួន ដែលជួលផ្ទះឱ្យជនជាតិចិនស្នាក់នៅ ដោយសារពួក មិនចេះសម្អាតផ្ទះ ថែមទាំងពង្រាយសំរាម និងធ្វើឱ្យខូចសម្ភារក្នុងផ្ទះផងដែរ ។

ដោយឡែកបើយោងតាមគណីយហ្វេសប៊ុកឈ្មោះ Heang Ly បានត្អូញត្អែរ និងបង្ហោះសារបែបខឹងសម្បា ទៅកាន់អតិថិជន ជនជាតិចិន ដែលខ្លួនបានជួលផ្ទះឱ្យស្នាក់នៅយ៉ាងដូច្នេះថា «ជួលផ្ទះឱ្យពួកអាឆ្កែចិន រត់ចេញពីផ្ទះអត់បង់ផ្ទះ ហើយអត់បង់ភ្លើងទៀត ថាគេចាប់វា»។ ក្នុងនោះគេឃើញមាន សំរាម កាកសំណល់ កំប៉ុងភេសជ្ជៈ និង ស្រាបៀរ ដាក់នៅរាត់រាយ ដេរដាសពេញទាំងបន្ទប់ អមជាមួយនិងអក្សរ ដែលសរសេរជាភាសាចិន នៅលើជញ្ជាំង និងលើការរ៉ូ ជាច្រើនកន្លែងទៀតផងដែរ ៕

Related posts

Leave a Comment