ផ្អើលបុណ្យកឋិនទាំងព្រឹក ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងវត្ត

នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ នេះ មានការភ្ញាក់ផ្អើលមួយកើតមានឡើងនៅឯវត្តអារាមមួយ ក្នុងខេត្តកំពង់ចាម ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួន។ ការប្រទះឃើញសាកសពនេះដែរ បន្ទាប់ពីការដង្ហែអង្គកឋិនទានសាមគ្គីចូលទៅកាន់វត្តព្រែកពោធិ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមកាបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ Vouren Vutha បានបង្ហោះរូបភាព និង សរសេររៀបរាប់ថា «ករណី អត្តឃាត បំបែកកំណតត្រាខ្ពស់ជាងគេ ថ្ងៃទី11-10-2020 នៅក្នុងវត្តព្រែកពោធិ ចំថ្ងៃដង្ហែ អង្គកឋិនទានសាមគ្គី ទៀត»៕

Related posts

Leave a Comment