ខួបកំណើតឆ្នាំនេះ ឆន សុវណ្ណារាជ ត្រូវគេរិះគន់ទក់សាច់ ព្រោះបង្ហោះសម្ញែងកាដូលុយសុទ្ធ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រ (វីដេអូ)

កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណារាជ ។ មិនខុសពីឆ្នាំមុននោះ តារាចម្រៀងប្រុសរូបនេះតែទទួលបានការពញ្ញាក់អារម្មណ៍ពីអ្នកគាំទ្រ និង បងប្អូនមិត្តភក្តិជាច្រើន នូវនំខួប ក៏ដូចជាកាដូមួយចំនួនដល់តារាចម្រៀងរូបនេះ ធ្វើឱ្យរូបគេសប្បាយចិត្តយ៉ាងខ្លាំង ។

អ្វីដែលគួរឱ្យចាបអារម្មណ៍ លាយឡំនឹងភាពសប្បាយរីករាយក្នុងថ្ងៃខួបកំណើត តារាចម្រៀង ឆន សុវណ្ណារាជ ក៏បានទទួលការរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុកមួយចំនួនដែរ បន្ទាប់ពីតារាចម្រៀងប្រុសរូបនេះបានបង្ហោះសារបង្ហាញពីកាដូដែលទទួលបានពីបងប្អូននូវទឹកប្រាក់សុទ្ធ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រ ១ វង់ ដែលក្នុងនោះលោកបានប្រើពាក្យមួយហាក់ធ្វើឱ្យទើសចិត្តដល់អ្នកលេងហ្វេសប៊ុក ។

សារនោះតារាចម្រៀង ឆន សុវណ្ណារាជ បានសរសេរថា 《រំភើបពេកអត់ដឹងនិយាយថា ម៉េច😭😭 អរគុណខ្លាំងណាស់ បងប្អូនទាំងអស់គ្នា កាដូពិសេស ១ ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រមួយវង់ វាមិនច្រើនសម្រាប់អ្នកខ្លះ តែវាមានន័យណាស់សម្រាប់ខ្ញុំ អរគុណគ្រប់យ៉ាង love you 🥰🥰 ខួបកំណើតមានន័យ

Related posts

Leave a Comment