ស្រលូនអត់ប៉ុណ្ណឹង? ហេតុតែរាងស្លីម វីរៈ និច ស្លៀករខោរឹបខ្លី នៅចេញរាងស្អាត

ចាប់តាំងពីមានភាពល្បីល្បាញក្នុងវិស័យសិល្បៈមក តារាចម្រៀង វីរៈ និច ត្រូវបានមហាជនភាគច្រើន តែងតែស្គាល់ថា ជាតារាស្រីមួយរូប ដែលមានទឹកដមសំនៀងពីរោះ សាច់សខ្ចី រូបរាង សម្រស់ស្រស់ស្អាតតាំងពីក្បាលដល់ចុងជើង ទើបធ្វើឲ្យនាងអាចឈរជើងលើវិស័យមួយនេះបានយ៉ាងល្អ។

 

ដោយឡែក កាលពីពេលកន្លងមក តារាស្រីរូបនេះ តែងតែបង្អួតសម្រស់របស់ខ្លួន តាមរយៈបណ្ដាញសង្គមនានា ជាមួយនឹងការតុបតែងខ្លួន កាលីប ហាយសូសម្បើមណាស់ ពេលចេញក្រៅម្ដង ធ្វើឲ្យទស្សនិកជន មានការលួចសរសើរស្ទើរគ្រប់គ្នា។

ជាក់ស្ដែង ថ្មីនេះ នាងបានបង្ហាញ ជាមួយនឹងការតុបតែងខ្លួន ជាមួយស្ទាយ៍ថ្មីមួយបែបទៀត ដែលបានស្លៀករ៉ូបខ្លី ខើចចេញក្បាលពោះតិចៗ បង្ហាញសាច់យ៉ាងសខ្ចីរបស់នាង មើលទៅពិតជាស្អាត និង នៅតែឃើញរាងយ៉ាងស្លីមដដែល បើទោះបីជាស្លៀកខោជើងធំៗក៏ដោយ។ ក្នុងនោះផងដែរ តាមរយៈរូបភាពទាំងនោះ មានហ្វេន សរសើរជាច្រើន ជាមួយនឹងការតុបតែងខ្លួន មួយបែបទៀតនេះ របស់តារាស្រីរូបនេះ ជាហូរហែថែមទៀតផង៕

Related posts

Leave a Comment