ខួប​កំណើត​ សុខ ស្រីនាង​ ឆ្នាំ​នេះ​ ខួប​កំណើត​យ៉ាង​សាមញ្ញ​បំផុត ប៉ុន្តែ​ពោរពេញ ទៅ​ដោយ​ភាព​រីករាយ!

ខួបកំណើត​របស់ ​តារា​ចម្រៀង​សុខ​ ស្រីនាង ​ឆ្នាំ​នេះ​មិន​ធ្វើ​អ្វី​ធំដុំ ​ដូច​តារា​ដទៃ​ទេ ធ្វើ​យ៉ាង​សាមញ្ញ ជា​មួយ​មិត្ត​ភក្តិបួន​ដប់​នាក់ ​រួម​​ទាំងអ្នកគាំទ្រ មើល​ទៅហាក់​​មិន​សូវ​ធំដុំប៉ុន្មាន​​ទេ តែគឺ​​ពោរពេញ​ទៅដោយ ​ក្តីស្រលាញ់ និង​ស្នាម​ញញឹម​។

ជាក់ស្តែង​ រួម​ផ្សំ​ជាមួយ​នឹង កា​របង្ហោះ​រូប​ថត ក្នុង​ថ្ងៃ​ខួប​កំណើ​ត​​​តារាស្រី​រូប​នេះ ​ក៏​បាន​រំលេច​ជាមួយនឹង​សារ ដ៏មានអត្ថ​ន័យ​​បែបនេះ ​ផងដែរ​ថា​៖

មិន​ចង់​បាន​អ្វី​ច្រើន​ទេ ក្រៅ​ពីស្នាម​ញញឹម​បែបនេះ ​ស្រលាញ់​អ្នក​មិនមែន​តែ​ថ្ងៃនេះ ​តែ​ជារៀង​រហូតទៅ​ អរគុណ​សម្រាប់​ការគាំទ្រ ​អរគុណ​ចំពោះ​ក្រី​ស្រលាញ់​ Love you all in my heart។ អរគុណ​ចំពោះ​ក្តី​ស្រលាញ់​ពី មនុស្សជាទីស្រលាញ់​ទាំងអស់​គ្នា​។
សុខ ស្រីនាង
ជាមួយ​គ្នា​នោះ គេក៏​ឃើញ​មាន ​នៅ​អ្នក​សិល្បៈ មិត្ត​ភក្តិ ព្រម​ទាំងអ្នក​គាំទ្រ​ជា​ច្រើន​ផ្សេងទៀត ​​ចូល​ទៅ​ធ្វើ​ការ​ជូន​ពរ​ និង​បន្ថែម​ក្តីស្រលាញ់ ​​ជា​ច្រើន​ហូរ​ហែរ​ទៅកាន់​​ម្ចាស់​បទ​ចម្រៀង​«មិនសាកសម​» រូប​នេះផងដែរ​៕

Related posts

Leave a Comment