មិនមែនអ្នកជិតខាងទេ គឺបងប្អូនបង្កើត ឈ្មោះចែកទ្រព្យគ្នាមិនត្រូវ យកធាតុឪពុកម្ដាយមកអុជធូបស្បថ ផ្អើលភូមិ!

មានវីដេអូមួយត្រូវបានបង្ហោះ និង ចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកតាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយក្នុងវីដេអូនោះបានបង្ហាញសកម្មភាពឈ្លោះប្រកែកតឹងសរសៃកដាក់គ្នារវាងបងប្អូនបង្កើតក្នុងរឿងទំនាស់ចែកទ្រព្យគ្នាមិនត្រូវ ហើយអ្វីដែលដែលកាន់តែហួសចិត្តនោះថែមទាំងបានយកធាតុឪពុកម្ដាយមកអុជធូបស្បថ ធ្វើឱ្យផ្អើលពេញភូមិ ។

មកដល់ពេលនេះវីដេអូជម្លោះរវាងបងប្អូនបង្កើតឈ្លោះគ្នារឿងចែកកេរ្តិ៍មិនត្រូវនេះ ហាក់នៅក្តៅងំក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឡើយ ដោយនៅតែមានការបន្តចែករំលែកគ្នាយ៉ាងច្រើន ជាមួយការលើកឡើងខុសៗគ្នាក្នុងន័យរិះគន់ ។ បើតាមវីដេអូដែលបានបង្ហោះចេញ និង កំពុងល្បីពេញហ្វេសប៊ុកនេះ គេមិនបានបញ្ជាក់ពីទីតាំងថាបានកើតឡើងនៅក្នុងភូមិស្រុកនៃខេត្តណាឡើយ ។

យ៉ាងណាមិញ បើងាកមកមើលអ្នកលេងបណ្តាញសង្គមវិញ ក្រោយពីបានឃើញទង្វើមិនយោគយល់ និង ការមិនបានដោះស្រាយគ្នាដោយសន្តិវិធីរបស់គ្រួសារជម្លោះនេះ បានធ្វើឱ្យគេសម្តែងការហួសចិត្ត និង លើកឡើងជាបន្តបន្ទាប់ថា មានរឿងអ្វីក៏ដោយសុទ្ធតែអាចដោះស្រាយគ្នាបានដោយសន្តិវិធី កុំឈ្លោះគ្នាដល់ថ្នាក់ឪពុកម្តាយបានស្លាប់សល់តែធាតុហើយ នៅទៅរំខានគាត់ទៀត ហាក់ដូចជាមិនសមសោះ ។

Related posts

Leave a Comment