ទីបំផុត! តាមឃាត់ខ្លួនបានទាំងយប់ ជនដែយកញញួរ វា យបុរសកំពុងពកូនចុះជណ្តើរ ហើយបានសារភាពថាមូលហេតុគឺដោយសារតែ….

ដូចប្រិយមិត្តបានជ្រាបហើយថា មានករណីដ៏សាហា វមួយបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ នៅចំណុចហាងលក់នំយីហោ «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ

ក្រោយពីមានជនស ង្ស័យជាអ្នករួមការងារ បានលួចយកញញួរវា យទៅលើបុរសម្នាក់ពីក្រោយ ដែលដៃកំពង់ពកូន បណ្តាលឲ្យបា ត់បង់ជី វិ ត ហើយសមត្ថកិច្ច បង្ហើបប្រាប់ថាជនស ង្ស័យឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅ កន្លែងកើតហេតុខាងលើ កំពុងរត់គេចខ្លួន។

ជនរងគ្រោះ (បាត់ប ង់ជី វិ ត) ឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ស្លាកស្នាមនៅលើខ្លួនជនរ ងគ្រោះ រួមមាន ស្នាមជាំហើមពោរដាច់រ យះ ទ ក់សាច់នៅក្បា លខាងក្រោយចំនួន២កន្លែង។

យ៉ាងក្រោយរត់គេងបានប៉ុន្មានថ្ងៃមក នៅមុននេះបន្តិចបើយោងតាមហ្វេសបុកផេច JTV News បានឲ្យដឹងថា: ប្រតិបត្តិការតាមចាប់ជនសង្ស័យនេះ គឺបានធ្វើឡើងទាំងវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ រួចបញ្ជូនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទើបប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រតិបត្តិការបង្ក្រាបបានដោយជោគជ័យនេះ គឺមានចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលបានឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ក្រោយកើតហេតុ។ ឃាត់ខ្លួនបានទាំងយប់រំលងអធ្រាត្រចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអូរខ្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ជននេះគឺមាន ឈ្មោះ ផល បញ្ញា អាយុ៣១ឆ្នាំ បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឱ្យខ្លួនវាយសម្លាប់ជនរ ងគ្រោះព្រោះខឹងនឹងរងគ្រោះដែលជេរប្រមា ថមកលើខ្លួន រួចក៏មានចិត្តគុំគួនតែម្ដង ដោយធ្វើសកម្មភាពយកញញួរវា យទៅលើ ក្បា លជនរងគ្រោះឈ្មោះ ហន ចាន់រស្មី ចំនួន២ញញួរ មួយញញួ រវាយចំសៀតផ្កា និងមួយញញួ រទៀតចំក្បាលផ្នែក៕

Related posts

Leave a Comment