កូនខ្មែរស្អាត ហើយពូកែទៀត! និសិត្សស្រី ជាជនជាតិខ្មែរ បានដណ្តើមយកលេខមួយ ក្នុងកម្មវិធី ប្រលង ប្រាជ្ញានៅកូរ៉េខាងត្បូង ដោយមានការចូលរួមពីប្រទេសដល់ទៅ… (មានវីដេអូ)

ជាដំណឹង ដែល គួរ ឲ្យ ត្រេក អរ មួយ ដែល កាលពីពេល ថ្មីៗ នេះ និស្សិត ស្រី ខ្មែរ មួយ រូប កំពុង បន្ត ការ សិក្សា នៅ ក្នុងប្រទេស កូរ៉េ ខាងត្បូង ដណ្តើម បាន ជ័យលាភីលេខ ១ ពី ក្នុង កម្ម វិធី ២០២០ Quiz On Korea ជា កម្ម វិធី ប្រលង ប្រាជ្ញា លើ កញ្ចក់ ទូរទស្សន៍ KBS TV ដែល ការ ប្រកួត នោះ មាន ការ ចូលរួមពី យុវជន ប្រមាណ ជា ១៨ ប្រទេស ផ្សេងទៀត។

និស្សិត ស្រី ខាង លើ មាន ឈ្មោះថា ធន់រិទ្ធិ ស៊ីវ យី ជា អ្នក ខេត្ត បាត់ ដំបង បច្ចុប្បន្ន កំពុង សិក្សានៅ សាលវិទ្យាល័យ Yonsei លើ មុខ ជំនាញ Material Science Engineering ដែល ជា អាហារ រូបករណ៍GKS ២០១៩ នៃប្រទេស កូរ៉េ ខាង ត្បូង ។ គួរ បញ្ជាក់ ផងដែរ ថា ចំណាត់ ថ្នាក់ កំពូល ទាំង ៣ នៃ ការ ប្រកួត នេះ បាន ទៅលើ ប្រទេស ដូច ជា ជ័យលាភីលេខ ១: កម្ពុជា លេខ ២: វេណេស៊ូ អេឡា និង លេខ ៣: វៀត ណាម ។ ចំណែក ជ័យ លាភ លេខមួយ នេះ នឹង ទទួល បាន ប្រាក់ រង្វាន់ ចំនួន ១០លានវ៉ុន ស្មើរនឹង ១ម៉ឺន ដុល្លារ អាមេរិកផងដែរ។

ជាមួយ គ្នា នោះ គេ ក៏ឃើញ មាន ជា ការ វីដេអូ ខល មក កាន់ គ្រួសា រ របស់ បេក្ខ ភាពដែល ចូលរួម ប្រកួត ទាំង អស់ តែគ្រាន់ តែ បាន លឺ ថា កូន ស្រី ទទួល ជ័យ លាភី លេខ ១ ភ្លាម ក៏ បាន ធ្វើ ឲ្យ អ្នក ម្តាយនិងក្រុមគ្រួសារ ស្រក់ ទឹក ភ្នែក ដោយ ភាព មោទន មកលើ កូន ស្រី ជា ខ្លាំង ផងដែរ ៕ ប្រភព៖ CSAK, Nav..

Related posts

Leave a Comment