ម៉ាក់ប៉ាអើយតើខ្ញុំខុសអី! កូនប្រុសតូចម្នាក់ ឈឺច្រើនពេក ម្តាយក៏រត់ចោល ឯឪពុកក៏មិនដែលមកអើតអីទេ ហើយរាល់ថ្ងៃក្មេងនេះត្រូវច្រកទឹកដោះគោតាមច្រមុះ ដោយសារតែគ្នាមាន….

នៅមុននេះបន្តិចយោងតាមគណនីហ្វេសបុកឈ្មោះ Mey Mey បានឲ្យដឹងអំពីវាសនារបស់ក្មេងកំសត់ម្នាក់ថា: ឃើញហើយអាណិតខ្លោចចិត្តឈឺច្រើនពេកម្ដាយរត់ចោល😢ឪពុកធ្វើការឆ្ងាយមិនដែលមកមើលទេ😢មកតែម្ដងគត់កាលអាអូនជិត១ខែ ឥលូវអាអូនអាយុបាន៤ខែហើយ

រាល់ថ្ងៃនៅជាមួយជីដូននិងមីងជួយមើល គាត់ថាគាត់អត់លទ្ធភាពទិញទឹកដោះគោអោយទេ 😢ជដូនចាស់ហើយលក់ដូរតិចតួចហើយបងស្រីនេះគាត់ក៏មានកូនតូចក្នុងបន្ទុកដែរ អាអូននេះកើតមកសន្លប់និងរាល់ថ្ងៃមិនចេះមឹមដោះគោខ្លួនឯងទេ ត្រូវច្រកតាមច្រមុះ

គ្នាមានបញ្ហាខួរក្បាលមិនដូចក្មេងដទៃទេបើបងប្អូនណាអាណិតសូមជួយឧបត្ថមក្មេងតូចនេះផងតិចក្ដីច្រើនក្ដី ១ម៉ឺន២ម៉ឺនក៏ជួយសម្រាលទុក្ខគាត់ដែរ កូនគេកូនយើងអាណិតណាស់ ខ្ញុំជួបគាត់នៅពេទ្យកុមារជាតិជួយគាត់បានតិចតួចទេ បើបងប្អូនចង់ជួយអាចទំនាក់ទំនងលេខគាត់ផ្ទាល់ 012 940 702៕

Related posts

Leave a Comment