ជួយស៊ែរលើកទឹកចិត្តលោកគ្រូជាអ្នកមេសាងផង! ផ្ទុះការសរសើរលោកគ្រូប្រវត្តិវិទ្យាមួយរូបនេះ មានលក្ខណៈបង្រៀនងាយយល់ ងាយចងចាំ កូនសិស្សណាក៏ពេញចិត្ត ហើយពិសេសគឺ…

នៅមុននេះបន្តិច យោងតាមគណនីហ្វេសបុកឈ្មោះ ប៊ុនធឿន ស្រីស្រស់ បានចែករំលែកនៅលោកគ្រូបង្រៀនប្រវត្តិវិទ្យាម្នាក់ ដែលមានលក្ខណៈពិសេសធ្វើឲ្យសិស្សៗសរសើរមិនដាច់ពីមាត់ ដោយគណនីហ្វេសបុកនេះបានរៀបរាប់លំអិតថា: 💗គាត់ជាគ្រូប្រវត្តិវិទ្យានៃវិទ្យាល័យមេសាង💗

សមត្ថភាពគាត់ខ្ញុំកម្រនឹងឃើញមានលោកគ្រូអ្នកគ្រូណាដូចណាស់។ គាត់មានសិល្បៈក្នុងការបង្រៀនដោយមិនឱ្យសិស្សណាម្នាក់ធុញទ្រាំនឹងម៉ោងគាត់បង្រៀនឡើយ។ មេរៀនប្រវត្តិវិទ្យាទោះពិបាកប៉ុនណាគាត់ធ្វើឱ្យទៅជាងាយស្រួលទាំងអស់។ រៀនជាមួយគាត់ ខ្លី ខ្លឹម

ងាយយល់ ងាយចងចាំ។ អ្វីដែលខ្ញុំចងចាំមិនភ្លេចបង្រៀនខ្ញុំ២ឆ្នាំគាត់មិនដែលមើលតាមសៀវភៅសូម្បីម្ដងការចងចាំគាត់ខ្ពស់ រាល់ការបរិច្ឆេទគ្មានខុសមួយលេខណាឡើយ។ គាត់មិនមែនបង្រៀនតែតាមសៀវភៅនោះទេ ចំណេះដឹងគាត់ទូលាយបង្ហាញគ្រប់យ៉ាងដែលពួកខ្ញុំចង់ដឹង។ សមត្ថភាពក៏ខ្លាំង រូបរាងវិញចួបផ្ទាល់កម្លោះក្បែរកៀន។ ស្លាប់មិនប្ដូរឈ្លោះរស់មិនឃ្លាតជាតិសាសនា(រូបភាព)។ 💗 អនកស្រឡាញ់លោកគ្រូ Share មួយទៅ🥰៕

Related posts

Leave a Comment