ថាមែនៗ! ក្រោយផ្លូវ ៦០ ម៉ែត្រ អោយបេីកតែ ៤០ គ.ម ក្នុង ១ម៉ោង ស្រាប់តែ លោកជំទាវ ហ៊ុន សុីណាត ប្រតិកម្មខ្លាំងៗ ដោយបោះសម្តីថា….

ដូចប្រិយមិត្តបានជ្រាបហើយថា បើតាមការឲ្យដឹងពីហ្វេសបុកផេចរបស់លោក ផែន វណ្ណៈ បានបញ្ជាក់ថា: ផ្លូវ ៦០ ម៉ែត្រ អោយបេីកតែ ៤០ គ.ម ក្នុង ១ម៉ោង ដឹងតែ មាន គេជេរទៀតហេីយ ! ផ្លូវ ចេញ ពី រាជធានី មិនមែន ក្នុង រាជធានី ទេ តេីអស់លោកណា ជាអ្នក ផ្ដួចផ្ដើម គំនិត ដាក់ ស្លាក កំណត់ ល្បឿន នេះ ? មានដែលបេីកភ្នែក បេីកត្រចៀក ស្ដាប់ មហាជន ខ្លះទេ ?

ក្នុងនោះ លោកជំទាវ ហ៊ុន សុីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ក៏បានចេញមកប្រតិកម្មផងដែរចំពោះបញ្ហាខាងលើនេះ ដោយលោកជំទាវ បានរៀបរាប់ថា: របររកសុីលោកប៉ូលិសខ្លាំងមែន។ សួរមតិមហាជនទៅលោកអ្នកដេកនឹកកំណត់ច្បាប់ ។ មានមនុស្សប៉ុន្មាន

នាក់ដែលគាំទ្រ ល្បឿន 30-40 របស់អស់លោក? មិនមែនសម័យ79 ជិះរទេះគោទេណាអស់លោក? បើមុខសាលារៀនវាមិនអីទេ!! ហើយខ្ញុំនិយាយនេះកុំចោតថាបក្សប្រឆាំង ខ្ញុំមើលឃើញអស់លោកប៉ូលិសធំវិញចេញដំណើរឡានបើកផ្ដាច់ព្រលឹងម៉េចមិនគោរពអាល្បឿនដែលដាក់ឲ្យរាស្ត្រ30-40ផងទៅ៕

Related posts

Leave a Comment