មានចឹងទៀត! បុរសម្នាក់ ខឹងតេហៅសង្សារមកដេកលេងនៅផ្ទះសំណាក់ជាមួយ នាងមិនព្រមមក ក៏លេបថ្នាំប្រកា ច់បែកពពុះមាត់ ហើយចុងក្រោយត្រូវ….

ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ នៅផ្ទះសំណាក់លីនណាអង្គរ ស្ថិតនៅភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រោយពីមានបុរសម្នាក់ខឹង តេទូរសព្ទ័

ហៅសង្សារអោយមកដេកជាមួយមិនមក ក៏សម្រេចចិត្តលេ បថ្នាំផ្តា ច់ជីវិ តខ្លួនឯង នៅក្នុងផ្ទះសំណាក់ លីនណាអង្គរ ដោយជនរ ងគ្រោះមានអាយុជាង២០ឆ្នាំ បានប្រទះឃើញក្នុងសភាពប្រកា ច់ សន្ល ប់ស្តូកស្តឹង បែកព ពុះមាត់ស្កុល នៅលើទ្រូងជនរងគ្រោះ ដេកឱបរូបថតស្រីម្នាក់ និងសំបកថ្នាំពេទ្យ៣បន្លះនៅក្បែរខ្លួន។

តាមសម្តីអ្នកមើលការខុសត្រូវផ្ទះសំណាក់ លីនណាអង្គ បានឲ្យដឹងថា ជនរ ងគ្រោះបានជួលបន្ទប់ដេកជាន់ទី១ សម្រាកតាំងពីល្ងាចថ្ងៃទី០៨ ខែតុលា ម្សិលមិញ ជួលដេកសម្រាក១ថ្ងៃ លុះដល់វេលាម៉ោង២រសៀល ថ្ងៃទី០៩ ទៅហើយមិនឃើញចេញ ព្រោះថាអស់ម៉ោងជួលហើយ ទើបបុគ្គលិកបម្រើការងារ

ឡើងទៅគោះទ្វារហៅមិនឮសូរឆ្លើយ ចាក់សោបើកមើល ទើបប្រទះឃើញជនរ ងគ្រោះដេកប្រកា ច់ សន្ល ប់បែកពពុះមាត់ រាយការណ៍ទៅសមត្ថកិច្ច ស្នើសុំរថយន្តសង្គ្រោះ ដឹកជនរងគ្រោះយកទៅសង្គ្រោះឯមន្ទីរពេទ្យ។ តែបើតាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា

ជនរងគ្រោះជួលបន្ទប់ផ្ទះសំណាក់ដេកសម្រាក ហើយទូរស័ព្ទហៅសង្សារមកដេកជាមួយ តែខាងស្រីមិនព្រម ទើបមានរឿងហេតុបែបនេះកើតឡើង ទៅ។ ជនរ ងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយស ង្រ្គោះបន្ទាន់ផងដែរ៕

Related posts

Leave a Comment