សាហាវហួសថ្លែង! គ្នាអោបកូនប្រុសចុះពីជណ្តើរ ស្រាប់តែអ្នករួមការងារ អង្គុយចាំស្ទុះកាន់ញញួរមកវា យចំក្បា លពីក្រោយ អោយគ្នាស្លា ប់ក្បែរកូន ហើយ… (មានវីដេអូ)

ករណីដ៏សាហា វមួយបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ នៅចំណុចហាងលក់នំយីហោ «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ សមត្ថកិច្ច បង្ហើបប្រាប់ថាជនស ង្ស័យឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅ កន្លែងកើតហេតុខាងលើ កំពុងរត់គេចខ្លួន។

ជនរងគ្រោះ (បាត់ប ង់ជី វិ ត) ឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ស្លាកស្នាមនៅលើខ្លួនជនរ ងគ្រោះ រួមមាន ស្នាមជាំហើមពោរដាច់រ យះ ទ ក់សាច់នៅក្បា លខាងក្រោយចំនួន២កន្លែង។

យោងតាមការបំភ្លឺពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះជាកម្មករធ្វើនំ បានអោយដឹងថា នៅម៉ោង៧៖០០នាទី យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ រូបគេបានចូលក្នុងបន្ទប់កាត់នំតែម្នាក់ឯង។ លុះដល់ពេលកើតហេតុ រូបគេបានឮសំឡេង កូនប្រុសជនរ ងគ្រោះស្រែកយំ ក៏អើតមើលតាមបង្អួច ឃើញជនស ង្ស័យកំពុងយកញ ញួរ វា យក្បា លជនរងគ្រោះ រួចដើរចេញទៅក្រៅជិះម៉ូតូចេញទៅបាត់ ហើយជនរ ងគ្រោះ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមកទើបដឹងថាបាត់ប ង់ជី វិ តទៅហើយ។

យោងតាមកាមេរ៉ាសុវត្ថិភាព បង្ហាញ នៅវេលាម៉ោង៧៖៥៨នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ជនរ ងគ្រោះបានពរកូនប្រុស ដើរចុះតាមជណ្តើរមកដល់ខាងក្រោម ស្រាប់តែជនស ង្ស័យ បានស្ទុះទាញញ ញួរមកវា យក្បាល ជនរងគ្រោះពីក្រោយរួចដើរចេញទៅក្រៅជិះម៉ូតូគេចខ្លួន ។ សមត្ថកិច្ច សន្និដ្ឋានថាជនរងគ្រោះបានបា ត់បង់ជី វិ ត ដោយសារការប៉ះទង្គិ ចក្បាលធ្ងន់ធ្ងរ ពេលនេះក្រុមគ្រួសារជនរ ងគ្រោះបានយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

Related posts

Leave a Comment