ស្ដ្រីដែលមកឆាឆៅ ឱ្យរើមេរុបូជាសពនោះ ត្រូវគេទម្លាយថា អត់ត្រូវជាមួយអ្នកណាម៉ាស្រុក (វីដេអូ)

រឿងរ៉ាវដ៏ហួសចិត្តមួយ ដោយមានស្ត្រីពីរនាក់ទំនងម្តាយ និង កូនបានកើតទុក្ខមិនសុខចិត្តឱ្យម្ចាស់បុណ្យសពចេញមករុះរើមេរុត្រៀមបូជាសពចេញទៅធ្វើនៅវត្តព្រោះខ្លាចប៉ះខ្សែភ្លើងរបស់គាត់នោះ បានក្លាយជាប្រធានបទក្តៅងំក្នុងបណ្តាញសង្គមហ្វេសប៊ុកខ្លាំងហើយពេលនេះ ដោយមហាជនអ្នកលេងបណ្តាញនេះបានសម្តែងការហួសចិត្តគ្រប់ៗគ្នា ។

បើតាមរយៈវីដេអូខ្លីចំនួន ៣ ដែលបង្ហោះឡើងកាលពីកន្លងមកដោយគណនីឈ្មោះ Sëäv Fäng ជាកូនស្រីសពនោះ បានបង្ហាញឱ្យឃើញពីកាយវិការច្រងេងច្រងាង ចង្អុលខ្វែងខ្វាត់ និង ប្រើពាក្យសម្តីប្រកែកយកឈ្នះយ៉ាងតឹងសរសៃកពីសំណាក់ស្រ្តីអ្នកជិតខាង ទៅកាន់ភាគីម្ចាស់បុណ្យសព ដែលទាមទារឱ្យរើមេរុចេញខ្លាចប៉ះខ្សែភ្លើងគាត់ ដោយទង្វើនោះត្រូវបានគេសម្តែងការហួសចិត្ត និង រិះគន់យ៉ាងខ្លាំងដល់ស្រ្តីអ្នកជិតខាងនោះគ្រប់គ្នាថា មិនមានការយោគយល់ និង អាធ្យាស្រ័យគ្នាក្នុងគ្រាគេកំពុងមានទុក្ខជាទម្ងន់ ។

ជាមួយនឹងទង្វើរបស់អ្នកស្រី្តអ្នកជិតខាងនោះទៀតសោត បើតាមពាក្យសម្តីនិយាយក្នុងវីដេអូពីអ្នករស់នៅក្នុងភូមិស្រុកក្បែរខាងផ្ទះស្រ្តីអ្នកជិតខាងខាងលើនោះថា ក្នុងមួយភូមិស្រុកនេះគឺអ្នកស្រ្តីជិតខាងលើមិនត្រូវជាមួយអ្នកណាម្នាក់ឡើយ ពោលគឺមួយស្រុកមានតែមួយ គ្មានអ្នកណានិយាយរកគាត់ឡើយ ដោយសារភាពអាត្មានិយមរបស់រូបគាត់ ។ មកដល់ពេលនេះរឿងរ៉ាវជម្លោះនោះបានស្ងប់ហើយ ខណៈពិធីបុណ្យសពក៏ត្រូវបានបញ្ចប់ដូចគ្នាដែរ នេះបើតាមការរៀបរាប់ពីកូនចៅសពលើបណ្តាញសង្គមហ្វេសប៊ុកមុននេះបន្តិច ។ គួរឱ្យដឹងដែរថា រឿងរ៉ាវដ៏ហួសចិត្តខាងលើនេះបានកើតឡើងក្នុងភូមិមួយ នៃឃុំជ្រៃ ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ៕

Related posts

Leave a Comment