អបអរសាទរ! សួស វីសា សម្រាលបានកូនស្រីដំបូង ស្អាតណាស់ ហើយឈ្មោះក្នុងបញ្ជីជាតិ ពីរោះប្លែក

ទើបតែរៀបចំពិធីនិមន្តព្រះសង្ឃមកសូត្រមន្តលើករាសីនៅផ្ទះដែលជាពិធីបែបខ្មែរ ដើម្បីត្រៀមទទួលសមាជិកថ្មីរបស់ខ្លួនកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ។

សម្រាប់ថ្ងៃនេះផ្ទាល់ អ្វីដែលកាន់តែរំភើប តារាចម្រៀង សួស វីសា និង ស្វាមី បានឃើញមុខកូនស្រីដំបូងរបស់ពួកគេហើយ។ រយៈពេលពេញមួយយប់ស្នាក់នៅមន្ទីរពេទ្យ ដើម្បីរង់ចាំពេលវេលាវះកាត់សម្រាលកូនយ៉ាងអន្ទះសាររបស់ សួស វីសា គឺកាន់តែមានន័យ និង សុភមង្គលខ្លាំងឡើង បន្ទាប់ពីកូនស្រីគឺនាងតូច Jenny បានឃើញពន្លឺព្រះអាទិត្យនៅព្រឹកថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០ នេះ ។ ក្នុងនោះដែរ បើតាមការរៀបចំទទួលស្វាមគមន៍កូនស្រីដ៏ស្រស់ស្អាតនេះនៅឯមន្ទីរពេទ្យ បានបង្ហាញឈ្មោះក្នុងសំបុត្រកំណើតនាងតូច Jenny គឹឈ្មោះថា ថង សាម៉ូលីណា។ តោះទៅទស្សនារូបភាព Jenny ថាស្រស់ស្អាត មុខមាត់កាត់ទៅរកអ្នកម៉ាក់ ឬ លោកប៉ា

Related posts

Leave a Comment