ធ្វើស៊ីម្ចាស់ហាងស្អាត! ហៅសុទ្ធតែ ABC 3 កេះ យកមកផឹក និងយកឲ្យមេ ហើយថាប៉ាវគេឯងនៅក្នុងហាង ដល់ពេលគិតលុយរត់ឡើងកង់បីទៅបាត់ ហើយយក ABC ទៅតាមទៀត ចុងក្រោយក៏….

យោងតាមគណនីហ្វេសបុកឈ្មោះ Chantha Han បានរៀបរាប់ទាំងកំហឹងថា: ជនបោកប្រាស់តាមបណ្តាហាងទាំងអស់នៅផ្សារអង្គតាសោម សូមប្រុងប្រយ័ត្ននឹងបុគ្គលម្នាក់នេះ កាលថ្ងៃទី04ខែតុលា ឆ្មាំ2020 បុគ្គលម្នាក់នេះបានចូលហាងរបស់ខ្ញុំ ធ្វើជាចិត្តល្អ ប៉ាវភ្ញៀវដែលអង្គុយតុផ្សេង ប៉ាវ ម្ហូបស្រាថាខ្លួនជាអ្នកចេញ

រួចធ្វើជាទៅនិយាយទូរស័ព្វ ហៅកង់បីអោយយកស្រា ABC 2កេះយកទៅជូន អធិកាដ្ឋានស្រុកត្រាំកក់ នឹងសល់ស្រា ABC១កេះទៀត វាថាទុកផឹកជាមួយមេមេដែលមកនឹងប៉ាវភ្ញៀវដែលអង្គុយក្បែរ បន្ទាប់មកបុគ្គលម្នាក់នេះថាមានមេមេប៉ូលីស4នាក់មកហាង អោយរង់ចាំសិន

បន្ទាប់មកបុគ្គលម្នាក់នេះអោយខ្ញុំគិតលុយមុនសិន បន្ទាប់មកធ្វើជានិយាយទូរស័ព្វថាចេញទៅយកមេមេ នឹងអោយលុយរយះពេលជាង 10 នាទី បុគ្គលម្នាក់នេះ រត់បាត់ស្រមោល លុះដល់ថ្ងៃទី05ខ្ញុំបានសើបសួរលោកពូកង់បីដែលបានដឹងស្រា គាត់ប្រាប់ថា ស្រាដែលយកទៅ

គឺយកទៅលក់ខាងលិចផ្លូវបំបែកជាបួន ខ្ញុំបានព្យាយាមទាក់ទងទៅបុគ្គលម្នាក់នេះតែ ពេលដែលខលចូល គឺចុចបិទរហូត បើសិនជាបងប្អូនណាបានឃើញបុគ្គលនេះសូមទំនាក់ទំនងមកលេខ 086374773 010565419 សូមអរគុណ សូមជួយ សែម្នាក់មួយផងបងប្អូន៕

Related posts

Leave a Comment