ក្រោយទទួលបានសេរីភាពវិញ! លោក សុវណ្ណ រិទ្ធី បានបង្ហាញរូបថតថ្មីរបស់ខ្លួនមួយសន្លឹកនៅក្នុងបណ្តាញសង្គម ជាមួយសារដ៏មានន័យថា….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ លោក សុវណ្ណ រិទ្ធី ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញហើយ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ ក្រោយពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ ពីបទ «ញុះញ ង់អោយមាន ចលាច លក្នុងសង្គម»។

ក្រោយពីទទួលបានសេរីភាពមក លោក សុវណ្ណ រិទ្ធី បានរក្សាភាពស្ងៀមស្ងាត់ ហើយមិនទាន់មានសកម្មភាពជាសាធារណៈ និងក្នុងបណ្តាញសង្គមឡើយ ខណៈពេលដែលមហាជនកំពុងតែរងចាំសកម្មភាពថ្មីៗរបស់លោកជាថ្មីម្តងទៀត យ៉ាងណានៅថ្ងៃនេះ លោក សុវណ្ណ រិទ្ធី បានបង្ហោះសារខ្លីមួយ ជាមួយរូបភាពថ្មីរបស់លោក ជាមួយនឹងប្អូនៗរបស់លោក ដោយបានរៀបរាប់ថា: “ស្នាមញញឹមគ្រាដំបូងសំរាប់ប្អូនៗជាទីស្រលាញ់របស់ខ្ញុំ:heart::heart:”៕

Related posts

Leave a Comment