ថាមែនៗ! ចោរដែលឆក់ខ្សែករបងប្រុសម្នាក់កំពុងបោសសំរាមមុខផ្ទះម្សិលមិញ ពេលនេះត្រូវឃាត់ខ្លួនបានហើយ ហើយពេលនេះ…. (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញ មានគណនីហ្វេសប៊ុកឈ្មោះ Nith Hpl ដែលបានបង្ហោះវីដេអូស្ដែងៗនៃសកម្មភាពទាំងស្រុងរបស់ចោរឆ ក់ខ្សែក ប្អូនប្រុសរបស់គាត់ទៅបាត់ទាំងព្រឹក ខណៈដែលប្អូនប្រុសរបស់គាត់កំពុងឈរបោសសំរាមនៅមុខផ្ទះ។ ហេតុការណ៍នេះត្រូវបានថតចេញពីកាមេរ៉ាសុវត្ថិភាពនេះបានកើតឡើងនៅម្តុំផ្សារដេប៉ូ ដោយមានជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក Honda Dream មួយគ្រឿង និង Honda PCX មួយគ្រឿង។

យ៉ាងណាក្រោយពីធ្វើសកម្មភាពបានតែមួយថ្ងៃ ពេលនេះជនស ង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃា ត់ខ្លួនបានហើយ នេះបើយោងតាមការឲ្យដឹងពីហ្វេសបុកផេច JTV News ដោយបានបញ្ជាក់ថា: ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខចំនួន០២នាក់ ក្រោយធ្វើសកម្មភាពឆក់ខ្សែកពីបុរសម្នាក់កំពុងបោសដីមុខផ្ទះ ក្នុងទឹកដីខណ្ឌទួលគោក ។ ជនសង្ស័យដែលចាប់ខ្លួនបាននេះរួមទាំងបក្ខពួក

បានធ្វើសកម្មភាពឆក់ខ្សែក ពីបុរសម្នាក់បានសម្រេចកាលពីវេលាម៉ោងប្រហែល ៦ជាង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចម្តុំផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់ខ្លួនបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។
ជនសង្ស័យដែលចាប់ខ្លួនបាន មានឈ្មោះ ឃាង វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះក្នុងបុរីហុកឆេង ភូមម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធសែនជ័យ ។
សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក ហុងដាPCX ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 1IK-5814 ។

កាលពីវេលាម៉ោង៦ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ខ្សែក ពីបុរសម្នាក់បានសម្រេច ហើយរត់គេចខ្លួនបាត់ ។ ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្តឹង ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោនិងខណ្ឌដង្កោធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខចំនួន០២នាក់នេះតែម្តង យកមកសាកសួរនៅប៉ុស្តិ៍ និងកសាងសំណុំប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់បន្តទៀត ៕


Related posts

Leave a Comment