អាណិតណាស់! កំពុងតែសប្បាយព្រោះបានថត Pre-Wedding ជាមួយអនាគតស្វាមី ស្រាប់តែ លៀង ចាន់ឡា បានជួបទុក្ខធំ ដោយសារតែបាត់បង់មនុស្សជាទីស្រលាញ់ម្នាក់ទៀត គឺ….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីពេលថ្មីៗលេចលឺដំណឹងថា តារាចម្រៀង លៀង ចាន់ឡា និងអនាគតស្វាមី បានដឹកដៃគ្នាទៅថត Pre-Wedding ហើយនិងត្រៀមចូលរោងការឆាប់ៗនេះទៀតផង ធ្វើឲ្យហ្វេនៗនាំគ្នាចូលមកជូនពរអ្នកទាំងពីរ អោយឆាប់ដល់ថ្ងៃពិសេសកាន់តែលឿនៗ។

យ៉ាងណា សប្បាយមិនទាន់បានប៉ុន្មានផង ស្រាប់តែ តារាចម្រៀង លៀង ចាន់ឡា បានជួបទុក្ខធំមួយថ្មីទៀតហើយ​ ដោយកញ្ញា បានបាត់បង់អ៊ុំស្រីជាទីស្រលាញ់ម្នាក់ទៀតហើយ ដោយកញ្ញា បានរៀបរាប់នៅលើគណនីហ្វេសបុករបស់ខ្លួនថា: លឿនពេកហើយអ៊ុំ ខ្ញុំមិនជឿទេ អ៊ុំទៅចោលខ្ញុំហើយ Rip អ៊ុំជាទីស្រលាញ់របស់ក្មួយសូមអ៊ុំទៅអោយបានសុខណាអ៊ុំ

ខ្ញុំមិនជឿថាអ៊ុំទៅចោលខ្ញុំទេក្រែងអ៊ុំថាចាំមើលខ្ញុំជោគជ័យហ មិចអ៊ុំបែជាចាកចេញទៅដោយមិនប្រាប់ក្មួយចឹងអ៊ុំអ៊ុំក្បត់សន្យាហើយអ៊ុំឆាប់ក្រោកមកវិញមកបំពេញពាក្យសន្យារជាមួយក្មួយវិញភ្លាម អ៊ុំមកវិញមកអ៊ុំ ហេតុអីក៏ដាច់ចិត្តទៅចោលបែបនេះ ក្មួយនឹកអ៊ុំចង់នៅជាមួយអ៊ុំទៀតអ៊ុំទៅហើយ អ៊ុំលែងមកជេរខ្ញុំប្រដៅខ្ញុំទៀតហើយ។

Related posts

Leave a Comment