ខាត់ ណាចា ប្អូនស្រីបង្កើត ខាត់ សុឃីម ស្អាតខ្លាំង ហើយមានដុងផ្នែកសិល្បៈមិនធម្មតាទេ”

ជឿជាក់ថាមហាជនពិតជាស្គាល់បងប្អូនក្រុមគ្រួសារត្រកូលដែលមានដូចជា តារាពហុជំនាញ ខាត់ សុឃីម ខាត់ ចំរើន ខាត់ ស្រីវង និង ខាត់ សួស្តី រីឯ ខាត់ ណាចា ជាប្អូនស្រីពៅ ហាក់មិនសូវលេចមុខលេចមាត់នៅក្នុងសិល្បៈប៉ុន្មានឡើយ តែបើនិយាយពីរូបសម្រស់វិញ គឺពិតជាស្រស់ស្អាតគួរឱ្យក្នាញ់តែម្តង ។

កន្លងមក តារាពហុជំនាញ ខាត់ សុឃីម ធ្លាប់បង្ហើបថា ខាត់ ណាចា មានសមត្ថភាពល្អ នៅក្នុងការលេងភ្លេងបុរាណ ច្រៀងចម្រៀង និងជាអ្នកផាត់មុខធ្វើសក់ឲ្យកូនក្រមុំ ថែមទាំងចេញសម្តែងបានយ៉ាងល្អទៀតផង។ ថ្វីដ្បិតតែមានទេពកោសល្យសិល្បៈ បូករួមនឹងសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិតែ ខាត់ ណាចា ហាក់មិនជ្រើសយកសិល្បៈជាអាជីពពេញទំហឹងដូចបងស្រី ខាត់ សុឃីម ឡើយ ដោយនាងបានងាកទៅចាប់ការងារជាអ្នកផាត់មុខទៅវិញ។ ជារឿយៗ ស្នាដៃផាត់មុខ របស់ស្រីស្អាតរូបនេះត្រូវគេសរសើរមិនដាច់ពីមាត់ ហើយថ្មីៗនេះ នាងទើបបើកហាងសាឡនផ្ទាល់ខ្លួនទៀតផង៕

 

Related posts

Leave a Comment