ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា “ព្រឹកនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ មួយករណីថ្មីលើបុរសជនជាតិឥណ្ឌូណេស៊ី”

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៨ តុលា ២០២០ ​នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននៃវីរុសកូវីដ-១៩ ម្នាក់ទៀតហើយលើ បុរសជនជាតិ ឥណ្ឌូណេស៊ី អាយុ ២៦ឆ្នាំ ដែលមានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី និងមកដល់កម្ពុជានៅថ្ងៃទី ៦ តុលា ២០២០ ដោយតេស្តវត្ថុសំណាករបស់គាត់រកឃើញវិជ្ជមាននៃកូវីដ-១៩ ។ បើគិតត្រឹមព្រឹកថ្ងៃទី ៨ តុលា ២០២០នេះ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ២៨១ នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៦ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥ នាក់ ៕

Related posts

Leave a Comment