ញាក់សាច់! បុរសម្នាក់សម្រេចទិញដីមួយហិចតានៅលើភពព្រះច័ន្ទ ជាកាដូរជូនប្រពន្ធ ក្នុងតម្លៃត្រឹមតែ…. សំខាន់គឺមាន…

បុរសម្នាក់នៅក្នុងប្រទេសប៉ាគីស្ថានបានទិញដីមួយហិចតានៅលើភពព្រះច័ន្ទជាអំណោយមង្គលការសំរាប់ភរិយារបស់គាត់។ បុរសជនជាតិប៉ាគីស្ថាននេះមានឈ្មោះថា Sohaib Ahmed ជាអ្នករស់នៅក្នុងទីក្រុង Rawalpindi បានធ្វើឲ្យមហាជនភ្ជាក់ផ្អើល ក្រោយ

ពីលេចធ្លា យនៅដំណឹងនៃការទិញដីនៅលើភពព្រះច័ន្ទដល់ប្រពន្ធរបស់គាត់។ យោងតាមរបាយការណ៍ពីក្នុងប្រទេសប៉ាគីស្ថានបានឲ្យដឹងថាទៀតថា ដីរបស់ Sohaib Ahmed និងភរិយា គឺស្តិតនៅនៅក្នុងតំបន់ដែលមានឈ្មោះថា សមុទ្រនៃចំហាយទឹក – Sea of Vapour

ដោយទិញក្នុងតម្លៃត្រឹមតែ ៤៥ ដុល្លារ ប៉ុន្នោះ។ ភរិយារបស់ Sohaib Ahmed បានប្រាប់ទៅមិត្ដភក្ដិរបស់នាង ប៉ុន្តែមិនមានអ្នកជឿនាងឡើយ អំពីការទិញដីនៅឋានព្រះច័ន្ទនេះ ក្រោយមកអ្នកនាងក៏បានបង្ហាញក្រដាសស្នាមកាន់កាប់ដីដ៏ត្រឹមត្រូវ និងដឹងលឺពីរដ្ឋាភិបាលទៀតផង។ នាងបានប្រាប់ទូរទស្សន៍សាម៉ាថា ដំបូងមនុស្សគ្រប់គ្នាគិតថាវាជារឿងលេងសើចប៉ុន្តែបន្ទាប់មកខ្ញុំបានបង្ហាញឯកសារទាំងនោះហើយបន្ទាប់មកពួកគេជឿវាតែម្តង៕

Related posts

Leave a Comment