មិននៅស្ងៀម! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកកិច្ចប្រជុំទ្រង់ទ្រាយធំភ្លាមៗ ដើម្បីចាត់ការទៅសណ្ឋាគារ Le Palals Hotel យករចនាបថប្រាសាទខ្មែរទៅសាងសង់ ដោយយើងជាខ្មែរអាចនឹងពឹងលើ….

យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា: កិច្ចប្រជុំពិនិត្យពិភាក្សាលើអង្គហេតុនិងអង្គច្បាប់ទាក់ទងនឹងករណីសណ្ឋាគារ Le Palals Hotel យករចនាបថប្រាសាទខ្មែរទៅសាងសង់នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

បានបើកកិច្ចប្រជុំអន្តរក្រសួងមួយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីពិនិត្យទៅលើអង្គហេតុនិងអង្គច្បាប់ដែលទាក់ទងនឹងសណ្ឋាគារ Le Palals Hotel យករចនាបថប្រាសាទខ្មែរទៅសាងសង់។ សមាសភាពដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម អស់លោក តំណាងក្រសួងការបរទេស តំណាងក្រសួងទេសចរណ៍ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ជាលទ្ធផល កិច្ចប្រជុំបាន សម្រេចធើ្វកំណត់ហេតុរួមអន្តរស្ថាប័នមួយ ជូនទៅក្រសួងការបរទេស ដើម្បីសុំការពិនិត្យសម្រេចតាមផ្លូវការទូតដោយផ្អែកជាគោលទៅលើមាត្រា ៦ស្ទួន មាត្រា១០និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងទៀតដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ។


Related posts

Leave a Comment