មានន័យណាស់! ពេល ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ កំពុងតែបង្រៀន ស្រាប់តែសម្តេច ហ៊ុន សែន ចូលមកខមិនបែបនេះ ដោយលើកឡើងថា… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបមកហើយថាកាលពីប៉ុន្មានថ្ងៃមុននេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគេននូវរថយន្ដ Mazda CX 9 មួយគ្រឿងដល់ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា

ដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរបំពេញបេសកម្មជូនជាតិ សាសនា ព្រះមហាក្សត្រនិងសង្គមរបស់អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា(ពអក)។

ដោយលែកនៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានចូលទស្សនាការបង្រៀនរបស់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នៅលើហ្វេសបុកផេច Buddhism for Education of Cambodia(BEC) ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលមកខមិនថា: “សូមកោតសរសើរដែលបានបកស្រាយបានយ៉ាងល្អទាំងអត្ថន័យទាំងអក្សរសាស្ត្រ សូមបន្តកម្មវិធីនេះទៀត ព្រោះមានប្រយោជន៍ណាស់សម្រាប់ជាតិយើង”។

Related posts

Leave a Comment