រហ័សទាន់ចិត្ត! ទីបំផុត ឃាត់ខ្លួនបានហើយជនដែលគប់ដុំថ្មទៅលើឡានកំពុងបើកបរយប់មិញនេះ ពេលសួរនាំទើបដឹងថា… (មានវីដេអូ)

នៅមុននេះបន្តិច បើយោងតាមហ្វេសបុកផេចរបស់ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានបញ្ជាក់ថា: ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ២០ និង ៣០ នាទី កម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សី

ឃាត់ខ្លួនជនបង្ករម្នាក់ បន្ទាប់ពីធ្វើសកម្មភាព យកដំបងគប់ទៅលើកញ្ចក់រថយន្ត របស់អ្នកធ្វេីដំណេីរឆ្លងកាត់ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ នៅចំណុច លក់ក្រឡានផ្លូវជាតិលេខ ៦២ ស្ថិតក្នុងភូមិ វល្លិ៍យាវ ឃុំ ត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាជនបង្ករ ជាជនមានសតិមិនគ្រប់គ្រាន់ និងពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្តរបស់អ្នកធ្វេីដំណេីរឆ្លងកាត់ បណ្តាលឲ្យខូចរថយន្ត ០៤ គ្រឿង: ១.ម៉ាកហ៊ីយន្តដាយប៉ែន (បែកកញ្ចក់មុខ)

២.ម៉ាកកូរ៉ូណា (បែកកញ្ចក់មុខ) ៣.ម៉ាកកាមរីហើម (បែកកញ្ចក់មុខ) ៤.ម៉ាក់ ០២ បាំង (បែកកញ្ចក់មើលក្រោយ)។ ករណីខាងលើនេះសមត្ថកិច្ច បាននាំខ្លួនជនបង្ករ មកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងកំពុងធ្វើការស្រាវជ្រាវស្វែងរក ក្រុមគ្រួសារ ដេីម្បីមកទទួលយកទៅលំនៅដ្ឋានវិញ៕

Related posts

Leave a Comment