ចេះណាស់! ពេលលោកឪពុក មានសេរីភាពវិញ កូនរបស់លោក សុវណ្ណ រិទ្ធី មានសភាពចម្លែកបែបនេះទាំងពីព្រឹកមក គឺ….

ដូចប្រិយមិត្តបានជ្រាបហើយថា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ លោក សុវណ្ណ រិទ្ធី ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញហើយ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ ក្រោយពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ ពីបទ «ញុះញ ង់អោយមាន ចលាច លក្នុងសង្គម» បើគិតពីថ្ងៃចាប់ខ្លួននិងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ខែ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ។

ដោយលែកតាំងតែពីប្តីមានបញ្ហាមក ភរិយារបស់លោក ហាក់ដូចជាមានទុ ក្ខរហូត និងបា ក់ទឹកចិ ត្តខ្លាំង ដោយសារតែស្ថានភាពនោះគឺពិបាកណាស់ ខណៈពេលដែលលោក សុវណ្ណ រិទ្ធី មានបញ្ហា គឺកូនរបស់លោកទី២ ក៏ចាប់ផ្តើមកើតទៀត យ៉ាងណាក្រោយពេលភ្លៀង

មេឃក៏ស្រលះឡើងវិញ ដោយមុននេះបន្តិច ភរិយារបស់ លោក សុវណ្ណ រិទ្ធី បានបង្ហោះសារសប្បាយចិត្តក្រោយប្តីទទួលបានការដោះលែងអោយមានសេរីភាពវិញ ដោយអ្នកនាងបានរៀបរាប់ថា: អរគុណថ្នាក់ដឹកនាំដែលបានសណ្តោសប្រណី និងអោយខ្ញុំនិងកូនមានស្នាមញញឹមឡើងវិញ នាងខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃដប់អរព្រះគុណដល់ថ្នាក់ដឹកទាំងអស់ គ្រប់ជាន់ថ្នាក់….🙏🙏🙏🙏🙏។ ក្នុងនោះនៅមុនបន្តិច ភរិយារបស់លោក លោក សុវណ្ណ រិទ្ធី ក៏បានបង្ហោះសារបែបនេះមួយទៀតថា: អត់គេងទេតាំងព្រឹកភ្នែកក្រហមហូរទឹកភ្នែក ចំលែកចិត្តរឿងអីកូន ❤️💗៕

Related posts

Leave a Comment