ចេះតែល្បីរឿងមានវិញ្ញាណបារមីចូលល្បីក្នុងហ្វេសបុកផង tiktok ផង ហើយភ្ជាប់ជាមួយពាក្យមិនជឿកុំប្រមាថ ស្រាប់តែមានការលើកឡើងចុកៗថា….

មួយរយៈនេះខ្ញុំសង្គេតឃើញមានវិញ្ញាណបារមីចូលជាញឹកញ៉ាប់ ហើយគេសសេរជ្រកក្រោមពាក្យថា(បើមិនជឿកុំប្រមាថ!)១ខែ៣០ថ្ងៃខ្ញុំឆែក facebook tik tok ឃើញតែមានបារមីចូលសឹងតែរាល់ថ្ងៃអោយតែ សមីខ្លួនមានការតែងឈុតរបាំ ឈុតអប្សរា… រឿងបារមីចូលនេះឃើញកើតដដែលៗចំពោះ តារាសម្តែង តារាTiktok និងអ្នកតែងថតមួយចំនួនទេ…

ហេតុយ៉ាងមិចបានចេះតែចូលចឹង?សំណួរនេះក៏បានមកពីប្រិយមិត្តផងដែរ… សម្តេចព្រះបរមគ្រូ ជាគ្រូនៃសិល្បៈលោកមានបារមីខ្ពង់ខ្ពស់ណាស់ គេចាត់ធ្វើពិធីសំពះគ្រូ បើកក្បាំងសំពះគ្រូ មានព្រះអាចារ្យក្រឹតក្រំត្រឹមត្រូវ ថ្វាយបាយសី តង្វាយព្រះស្ងោយ ភ្លេង រាំថ្វាយ មានបង្វែលពពឹលផង ហេតុអ្វីមិនមានបារមីមិនចូលនាដកា? ឃើញចូលតែអ្នកតែងថត?

ជំនឿអរូបិយពិតជាមានពិតខ្ញុំជឿជាក់ណាស់ដោយទំនៀមចាស់លោកប្រតិបត្តិជាប់ គ្រឿងមកុដ មុខខ្មុកលោកចាត់ពិធីសំពះគ្រូត្រឹមត្រូវមុនលើកមកសម្តែង ព្រមទាំងពេលដាក់ក្បាច់ស្មឺចេញ នាដកា លើកដៃសំពះនឹកគុណព្រះបរមគ្រូមុនចេញឆាក មានប្រគុំសាធុការភ្លេងមេបទបើកឆាកផង។ ពេលតែងគ្រឿងពាក់មុខលោកអោយជៀសវាងការនិយាយច្រើន ប្រើពាក្យអសុរោះ ដែលធ្វើអោយម្កុដឬខ្មុកពាក់ហើយដោះមិនចេញ…។

តើនេះជាការសម្តែងយកប្រជាប្រិយភាពតាមរយៈវប្បធម៌សិល្បៈខ្មែរឬយ៉ាងណា? តើពិតទេ?អោយតែគ្រងគ្រឿងរបាំដឹងតែបារមីចូល? តើអ្នកណានិងហ៊ានគ្រឿងទៀត? ឬក៏មកុដនោះធ្វើខុសខ្នាត មិនបានឆ្លងពិធីសំពះគ្រូត្រឹមត្រូវឬយ៉ាងណា? នេះជាការយល់របស់ខ្ញុំ ហេតុយ៉ាងណាឯទៀត សូមសម្តេច អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រី ទ្រង់ឯកឧត្តមលោកជំទាវ លោក លោកស្រី ប្រិយមិត្តស្តេចព្រះតំរិះ និងពិចារណាត្រិះរិះដោយសុភវិនិច្ឆ័យនិងសេចក្តីថ្លៃថ្នូរ…៕

Related posts

Leave a Comment