ឈប់គិតពី Rolls-Royce ​លើកនេះ ទេព បូព្រឹក្ស ចាយលុយជិតកន្លះលានដុល្លារទិញ Mercedes G Class ឱ្យ ជី ដេវីត ថ្ងៃកំណើត

កាដូផ្ទួនគ្នាម្ដងហើយម្ដងទៀតពីកញ្ញា ទេព បូព្រឹក្ស ជូនទៅកាន់គូស្នេហ៍មិនថាជាគ្រឿងអល័ង្កា មាសពេជ្រ នោះទេ សុទ្ធតែធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ចំពោះទឹកចិត្ត និងការចំណាយដ៏លើសលប់របស់នាង ។

ស្រាប់តែមិនទាន់បានប៉ុន្មានផងនៅថ្ងៃខួបកំណើតលោក ជី ដេវីត ឆ្នាំនេះ តារាចម្រៀងពូកែក្បាច់រាំរូបនេះ បានចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីទិញរថយន្តម៉ាក Mercedes G 63 ដ៏ទំនើបជូនគូស្នេហ៍របស់ខ្លួនយ៉ាងរំភើយថែមទៀត ។

តាមរយៈទំព័រហ្វេសប៊ុករបស់លោក ជី ដេវីត បានបង្ហោះរូបមួយសន្លឹកជាមួយគូស្នេហ៍បណ្ដូលចិត្តឈរពីមុខរថយន្ត Mercedes G Class ពណ៌សមួយគ្រឿងបានសរសេរថា៖ «ធ្លាប់សន្យាហើយថានឹងទិញអោយឥឡូវទិញមែន ជីវិតអើយអីក៏សំណាងម្លេះ ប្រពន្ធស្អាតហើយចិត្តល្អទៀត សំខាន់ម៉ាត់ណាម៉ាត់ហ្នឹងកុំជោរជាមួយ» ។

នេះមិនមែនជារថយន្តដំបូងនោះទេដែលគូស្នេហ៍មួយគូនេះទិញចូលនៅក្នុងឆ្នាំ ២០២០ នេះកន្លងទៅគេបានដឹងថា លោកជី ដេវីត ក៏ធ្លាប់ធ្វើឱ្យទេព បូព្រឹក្ស ភ្ញាក់ផ្អើលនឹងកាដូរថយន្ត Rolls Royce មួយគ្រឿងដែរ ហើយថ្មីៗនេះ ទេព បូព្រឹក្ស ក៏បានចំណាយរាប់ម៉ឺនដុល្លារទិញរថយន្តដ៏ទំនើបមួយជាកាដូថ្ងៃខួបកំណើតប្អូនប្រុសរបស់នាងផងដែរ ៕

Related posts

Leave a Comment