ជីវិតមនុស្សពិតជាមើលមិនឃើញមែន! ជិះសប្បាយៗតាមផ្លូវសុខៗ ក៏ធ្លាក់ចូលទៅក្នុងសំណង់ស្ពានមួយកន្លែង ព្រោះគាត់បាន….

ខេត្តស្វាយរៀង៖ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ឋត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី០៥ខែតុលាឆ្នាំ២០២០នេះ នៅការដ្ឋានសំណង់ស្ពានមួយកន្លែង លើផ្លូវ ប្រឡាយមេ ១ខ្សែ ត្រង់ចំណុចភូមិ ត្រពាំងថ្កូវ ឃុំ ពងទឹក ស្រុករំដួល ខេត្ដស្វាយរៀង។

តាមប្រភពសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា៖ ជនរ ងគ្រោះមានឈ្មោះ សូ វ៉េត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិ អណ្ដូងក្រសាំង ឃុំ ពងទឹក ស្រុក រំដួល ខេត្ត ស្វាយរៀង (ស្លា ប់) ម៉ូតូម៉ាកហុងដា១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ ២០០៧ ស្លាកលេខ កំពង់ឆ្នាំង 1A. 4026 បាន ជិះម៉ូតូធ្លាក់ចូលក្នុងការដ្ឋានសាងសង់ស្ពាន។

សមត្ថកិច្ចបានបញ្ជាក់ថាបុរសដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពី បើកបរលឿន ពេក ចាប់ហ្វ្រាំងមិនជាប់ក៏ធ្លាក់ចូលក្នុងការដ្ឋានបណ្ដាលឱ្យបា ត់បង់ជី វិ តតែម្ដង បច្ចុប្បន្នក្រុមគ្រួសារបានយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក ម៉ូតូក្រុមគ្រួសារ សំណូមពរ យកទៅជួសជុលដើម្បីប្រើប្រាស់វិញ៕

Related posts

Leave a Comment