ឃើញ លោក សុវណ្ណ រិទ្ធី ត្រូវបានដោះលែង ប្អូនៗ និងអ្នកស្គាល់លោកជាច្រើន បានបង្ហោះសារបែបនេះថា…

ដូចប្រិយមិត្តបានជ្រាបហើយថា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ លោក សុវណ្ណ រិទ្ធី ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញហើយ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ ក្រោយពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ ពីបទ «ញុះញ ង់អោយមាន ចលាច លក្នុងសង្គម» បើគិតពីថ្ងៃចាប់ខ្លួននិងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ខែ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ។

ក្រោយឃើញបងប្រុសទទួលបានសេរីភាពឡើងវិញ ប្អូនៗរបស់លោក បាននាំគ្នាពោលពាក្យថា: រីករាយជីវិតថ្មី :pray:🏻 – យើងមានសព្វថ្ងៃដោយរស់នៅក្រោមដំបូលសន្តិភាព អរគុណសន្តិភាព :pray:🏻:pray:🏻:pray:🏻🇰🇭🇰🇭🇰🇭។ ហើយក៏មានមនុស្សជាច្រើនទៀតដែលស្គាល់លោក សុវណ្ធ វិទ្ធី បានចេញមកបង្ហាញអារម្មណ៍រំភើបថា: គោរពអរគុណ​ថ្នាក់ដឹកនាំ​:pray: អបអរសាទរ​បងប្អូន! – សុំចូលរួមត្រេកអរផងបង :pray:🥰:rose::blue_heart::blue_heart::blue_heart:៕

Related posts

Leave a Comment