ថាមែនៗ! មិននៅស្ងៀម លោក ផែន វណ្ណះ ប្រតិកម្មចំពោះករណីរថយន្តដឹកដី បុ កក្មេងទំនើងឈរនៅលើផ្លូវជាតិ ដោយលើកឡើងខ្លាំងៗថា… (មានវីដេអូ)

ដូចប្រិយមិត្តបានដឹងហើយថា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បញ្ជាឲ្យនគរបាល ឃា ត់ខ្លួនបុរស ដែលបើករថយន្តដឹកដីបុ កយុវជនម្នាក់ បើងដូចក្រដាសមកធ្វើការសួរនាំនិងធ្វើកំណត់ហេតុដោះស្រាយតាមផ្លូវច្បាប់ នាព្រឹកថ្ងៃ០៤-១០-២០២០នេះ នៅអធិការរដ្ឋានស្រុកកំពង់ត្រឡាច និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។

អ្នកបើកបររថយន្តដឹកដីឈ្មោះ វើក វន្នី ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍បានបញ្ជាក់ឲ្យដឹងថា៖ ករណីរថយន្តដឹកដីបុ កយុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ គឺបានកើតនៅថ្ងៃទី២៦ ខែ៩ ឆ្នាំ២០២០ នៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុភាគីទាំងសងខាងមិនបានមកប្រាប់សមត្ថកិច្ចទេ ដោយធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ខាងរថយន្តចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជនដែលឈរឌឺនៅលើផ្លូវ។ ក្រោយកើតហេតុ៣ថ្ងៃទើបខាងភាគីរថយន្តយកលុយទាំងនោះដែលជួយចេញសងថ្លៃព្យាបាល មកប្រគល់សមត្ថកិច្ចនៅស្រុកអធិការកំពង់ត្រឡាច ឱ្យជួយដឹងលឺ។ ជនរងគ្រោះមិនបណ្ដាលឲ្យបា ត់បង់ជី វិ តទេតែរបួ សធ្ងន់។

ក្រោយ៣ទៅ ៤ថ្ងៃ ក៏មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើង ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើល។ ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការស៊ើបអង្កេតបន្ទាន់ទៅលើករណីនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ក៏បានឃា ត់ខ្លួនបុរសដែលបើករថយន្តដឹកដីនោះនៅព្រឹកថ្ងៃនេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ក្នុងនោះផងដែរ លោក ផែន វណ្ណះ បានចេញមកប្រតិកម្មជុំវិញករណីខាងលើ ដោយលើកឡើងថាបើខាងច្បាប់គឺយើងត្រូវធ្វើបែបនេះ តែកុំអោយអ្នកបើកឡាយជាប់គុកធ្វើអី ចំនែកឯក្រុមទំនើងដែលរ ងគ្រោះ គឺលោក ផែន វណ្ណះ ដាក់ចំៗថា សុទ្ធតែពួកទំពាំងស្អុយ មកឈពេញផ្លូវដូមិនដឹងអីសោះ៕ ចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:


Related posts

Leave a Comment