ជីវិតថ្លៃ! បាត់ខ្លួន ២ ឆ្នាំ ស្រាប់តែឃើញអណ្តែតនៅលើផ្ទៃទឹកសមុត្រ ហើយនៅមានជីវិ តទៀត ពេលសួរនាំក៏ប្រាប់ថា… (មានវីដេអូ)

ស្ត្រីជនជាតិកូឡុំប៊ីម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតនៅកណ្តាលមហាសមុទ្រ ក្រោយពីបាត់ខ្លួនរកមិនឃើញអស់រយៈពេល ២ ឆ្នាំ និងត្រូវបានក្រុមគ្រួសាររបស់នាងអស់សង្ឃឹមក្នុងការស្វែងរកតទៅទៀត។បើតាមប្រភពព័ត៌មាន 7news បានឲ្យដឹងថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០

អ្នកនេសាទឈ្មោះ រ៉ូឡែនវិសាល និងមិត្តភក្តិរបស់លោកកំពុងធ្វើការនៅចម្ងាយ ២ គីឡូម៉ែត្រពីឆ្នេរព័រតូរីកូ ហើយពួកគេក៏បានប្រទះនៅអ្វីម្យ៉ាងកំពុងអណ្តែតទឹក ហើយនោះគឺជាស្ត្រីដែលបាត់ខ្លួន២ឆ្នាំ ឈ្មោះ Angelica Gaitan អាយុ ៤៦ ឆ្នាំ បានអណ្តែតបិទភ្នែក មុនពេលនាងត្រូវបានទាញចេញពីក្នុងទឹក។

ក្រោយពីបានឃើញវីដេអូនេះភ្លាម កូនស្រីរបស់គាត់ បានធ្វើដំណើរមកជួបម្តាយដែលបាត់ខ្លួនជាង ២ឆ្នាំ ដោយមិនដឹងមូលហេតុ ហើយក៏យកត្រលប់ទៅផ្ទះវិញ ខណៈពេលដែលសមត្ថកិច្ចកំពុងតែស៊ើបអង្កេតករណីនេះផងដែរ ក្រោយពីស្ត្រីបានប្រាប់ថា គាត់បានរត់គេចពីហឹ ង្សាពីប្តីរបស់ខ្លួន និងពីជំរុំមួយដែលបានធ្វើគាត់ យ៉ាងណាគាត់មិនចាំថាគាត់បានជួបអ្វីក្រោយពីលោតចូលទឹកឡើយ ដឹងត្រឹមថាគាត់មានសំណាងណាស់៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment