កាន់តែអាណិត! ក្រោយឪពុក បា ញ់ម្តាយ និងបា ញ់ខ្លួនឯងតាមក្រោយ កូនស្រី ស្លុតចិត្តបានត្រឹមបង្ហោះសារដ៏ក្រៀមក្រំថា…

សមត្ថកិច្ចនគរបាយលខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ប្រាប់នូវព័ត៌មានលម្អិតពាក់ព័ន្ធករណីប្តីបា ញ់ប្រពន្ធហើយបា ញ់ខ្លួនឯងរហូតបាត់ប ង់ជី វិ តទាំងពីរនាក់ នៅជិតវត្តដំបូកខ្ពស់ សង្កាត់បឹងទំពន់ថា កើតឡើងដោយសារអំណាចនៃភ្លើងប្រច័ណ្ឌ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងនៅម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជនស ង្ស័យជាប្តីឈ្មោះ អ៊ុក ម៉ារ៉ាឌី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនាយរងផ្នែកបច្ចេកទេស និងគិលានដ្ឋាន នៃនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ បានបា ត់បង់ជី វិ តដោយត្រូវគ្រា ប់កាំភ្លើ ង០១គ្រា ប់ចំក្បា លចំហៀងខាងស្តាំធ្លា យទៅខាងឆ្វេង។

ជនរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីដា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ លំនៅផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមេផ្ទះ បានបា ត់បង់ជី វិ ត ដោយត្រូវគ្រា ប់កាំភ្លើ ង០២គ្រាប់ ត្រូវចំប្រអ ប់ទ្រូ ងខាងស្តាំធ្លា យមកប្រអប់ទ្រូងខាងឆ្វេង ចំនួន០១កន្លែង និងត្រូវចំក្រោមផ្ចិតធ្លា យមកកណ្តាលខ្នងចំនួន០១កន្លែង។

វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុរួមមានអាវុធខ្លី០១ដើម ម៉ាកឡុកចិន CF92 ពណ៌ខ្មៅ លេខ 00249109236 បង់ចំនួន០១ គ្រា ប់ចំនួន០៥គ្រាប់ សំប កគ្រា ប់ចំនួន០៣សំប ក ត្រូវបានការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុក។

តាមការបំភ្លឺរបស់ឈ្មោះ អ៊ុក សុផាន់ណា ភេទស្រី អាយុ៤៥ ឆ្នាំ ដែលត្រូវជាបងស្រីរបស់ឈ្មោះ អ៊ុក ម៉ារ៉ាឌី បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៥៖១០នាទីល្ងាច រូបគាត់ (ឈ្មោះ អ៊ុក សុផាន់ណា) កំពុងដាំបាយនៅក្នុងផ្ទះកើតហេតុ

ស្រាប់តែឃើញប្អូនប្រុសឈ្មោះ អ៊ុក ម៉ារ៉ាឌី ត្រឡប់មកផ្ទះ ហើយមួយសន្ទុះក្រោយមកក៏ឃើញប្រពន្ធឈ្មោះ កែវ ស្រីដា ត្រឡប់មកផ្ទះតាមក្រោយ ក្នុងពេលនោះអ្នកទាំងបានឈ្លោះប្រកែកគ្នា (ដោយស្រ្តីជាប្រពន្ធប្រច័ណ្ឌចោទប្តីថាមានស្រី) ខណៈនោះឈ្មោះ អ៊ុក ម៉ារ៉ាឌី បានយកកាំភ្លើ ងខ្លី០១ដើ មម៉ាកឡុកចិន

ពណ៌ខ្មៅ មកអាមេគំរាមប្រពន្ធឈ្មោះ កែវ ស្រីដា ក្នុងពេលនោះឈ្មោះ អ៊ុក សុផាន់ណា បានស្ទុះចេញពីចង្រ្កានបាយចូលទៅឃាត់អ្នកទាំង០២នាក់ ឲ្យឈប់ឈ្លោះគ្នា រួចដើរត្រឡប់មកកន្លែងដាំបាយវិញ ស្រាប់តែអ្នកទាំង០២នាក់ បានឈ្លោះគ្នាបន្តទៀត ហើយក៏ឮស្នួរកាំភ្លើ ងចំនួន០២គ្រា ប់បន្តបន្ទាប់គ្នា

ពេលនោះ ឈ្មោះ អ៊ុក សុផាន់ណា បានរត់ទៅមើលឃើញឈ្មោះ អ៊ុក ម៉ារ៉ាឌី ដេកស្លា ប់នៅលើកំរាលឥដ្ឋ ចំណែកឈ្មោះ កែវ ស្រីដា បានដេកស្លា ប់នៅលើកៅអីផ្ងាក្រោយក្បាលទល់ឥដ្ឋ (នៅក្បែរគ្នា)។ តាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ ការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងការប្រមូលព័ត៌មាននៅកន្លែងកើតហេតុសមត្ថកិច្ចសន្និដ្ឋាន ជាករណីបា ញ់សម្លា ប់ប្រពន្ធរួចបា ញ់សម្លា ប់ខ្លួនឯង ពិតប្រាក ដមែន។

ហើយក្នុងនោះផងដែរ កូនស្រីរបស់ប្តីប្រពន្ធខាងលើ បានបង្ហោះនៅសារដ៏ក្រៀមក្រំ និងមានន័យបែបនេះថា: អរគុណប៉ានឹងម៉ាក់ផ្ដល់ក្ដីស្រលាញ់ឱ្យខ្ញុំ ប៉ាកូនស្រលាញ់ប៉ាហេីយមិនដែរគិតថាស្អប់ប៉ាដែរ ប៉ាធ្វេីរឿងមិនគួរឱ្យជឿ អរគុណប៉ាដែលបានផ្ដល់តួនាទីជាប៉ាដ៏ល្អ អរគុណគ្រប់យ៉ាងប៉ានឹងទឹកចិត្តដ៏ល្អមិនដែលវៃកូន ជេរកូន ធ្វេីបាបកូន ប្រេីពាក្យល្អៗដាក់កូន បេីមានជាតិក្រោយមែន យេីងជាគ្រួសារតែមួយទៀត៕

Related posts

Leave a Comment