ខ្មែរជួយខ្មែរ!! លោកស្រី ទ្រី ដាណា ឃើញគ្រួសារលក់ខោអាវតាមរម៉ក ខូចម៉ូតូ ក៏ចុះមកជួយរុញ ហើយបានជូនជាថវិការដល់គ្រួសារនេះដល់ទៅ… (មានវីដេអូ)

ៅតាមផ្លូវមួយក្នុងខេត្តកំពង់ឆ្នាំ លោកស្រី ទ្រី ដាណា បានជួបនឹងគ្រួសារមួយដែលមានមុខរបរជាអ្នកលក់អាវតាមរម៉ក ដោយមានការអាណិតអាសូរ លោកស្រី ទ្រី ដាណា ក៏បានឈប់រថយន្ត ហើយដើរមកសួរនាំដល់គ្រួសារនេះ ខណៈពេលពួកគេមិនអាចធ្វើដំណើរទៅមុខទៀត ដោយសារតែច្រវ៉ាក់រម៉ករបូត។

ជាក់ស្តែង ក្រោយពីសួរនាំអំពីជីវភាពរស់នៅ លោកស្រី ទ្រី ដាណា បានជូនជាថវិការដល់គ្រួសារនេះចំនួន ៣៥០ដុល្លាផងដែរ សម្រាប់ដោះស្រាយបញ្ហាមួយចំនួន ជាពិសេសលោកស្រី ក៏បានជួយផ្ទាល់ដោយរុញរម៉កទៀតផង ធ្វើឲ្យគ្រួសារមួយនេះហាក់ទទួលបានភាពកក់ក្តៅ និងសប្បាយចិត្តចំពោះទង្វើរបស់លោកស្រី ទ្រី ដាណា ខ្លាំងណាស់៕

Uncategorized

Related posts

Leave a Comment