លែងលំបាកហើយ! បន្ទប់ទឹកសាធារណៈកម្រិតស្តង់ដារអន្តរជាតិនឹងដាក់ឱ្យដំណើរការនៅបរិវេណមុខប្រាសាទអង្គរវត្ត

យោងតាមហ្វេសបុកផេចផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា Apsara Authority បានជូនដំណឹងថា: បន្ទប់ទឹកសាធារណៈកម្រិតស្តង់ដារអន្តរជាតិនឹងដាក់ឱ្យដំណើរការនៅបរិវេណមុខប្រាសាទអង្គរវត្តនៅក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់និងសោភ័ណភាពនៅបរិវេណខាងលិចប្រាសាទអង្គរវត្តអាជ្ញាធរជាតិអប្សរា

បានដាក់ឱ្យដំណើរការបន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិដែលមានទីធ្លាធំទូលាយ និងបំពាក់ទៅដោយសម្ភារ បរិក្ខារ ទំនេីប នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងទីលានបដិសណ្ឋារកិច្ច។ អគារនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Green Angkor Culture PLC.

មានបន្ទប់ស្រី ចំនួន៨ បុរសចំនួន៦ បង្គន់នោមបុរសចំនួន៦ និងបង្គន់សម្រាប់ជនពិការចំនួន២ (ស្រី១ប្រុស១) សម្រាប់ឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យ នៅតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ។បន្ទប់ទឹកអនាម័យនេះនឹងស្ថិតក្រោមការថែទាំរបស់គ្រឹះស្ថានអង្គរ ដេីម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍ ក្នុងរមណីយដ្ឋាន អង្គរ៕

Related posts

Leave a Comment