មហាជនកាន់តែផ្ទុះកំហឹ ង! ក្រោយសមត្ថកិច្ចទម្លា យប្រវត្តិសកម្មភាពរបស់ជនដៃដ ល់២នាក់នេះ ដែលធ្វើឲ្យអ្នកបើកឡានធំម្នាក់បា ត់បង់ ជី វិ ត ដោយពួកគេទាំងពីរធ្លាប់បាន….

ក្រោមការដឹកនាំ បញ្ជាផ្ទាល់ លោក លោកឧត្តមសេនីយ៍ស្នងទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម កម្លាំង ជំនាញនគរបាល ព្រហ្ម ទណ្ឌ បានបំបែកសំណុំរឿងគប់កញ្ចប់រថយន្ដ នៅម្ដុំចំការកៅស៊ូ ក្នុង ស្រុកចំការលើ កំពង់ចាម៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ៧១ ស្ថិតនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានករណីឃាតកម្ម (គប់កញ្ចក់រថយន្តបណ្តាលឲ្យស្លាប់) មួយកើតឡើង។

បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់ជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ និងអាជ្ញាធរមូលដ្ឋានចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងចាប់ឃាត់ខ្លួនបានចំនួន០២នាក់គឺ ៖

១-ឈ្មោះ រី ធា ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរ កម្មករ លទ្ធផលតេស្តរកសា រធា តុញៀ ន (វិជ្ជមា ន) ។ ២-ឈ្មោះ ឈឿន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរ កម្មករ។

ផ្អែកតាមចម្លើយសារភាពរបស់ជនទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា ៖ ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្ម គប់កញ្ចក់រថយន្តបណ្តាលឲ្យបែកកញ្ចក់រថយន្តហើយត្រូវជនរងគ្រោះឈ្មោះ ពុំ សុភណ្ឌ័ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ (បណ្តាលឲ្យបាត់ប ង់ជី វិ ត ក្រោយពេលបញ្ចូនទៅមន្ទីរពេទ្យ) កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣៥នាទី នៅចំណុចលើផ្លូវជាតិលេខ៧១ ម្តុំមុខស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ពិតប្រាកដមែន ។

ក្នុងនោះជនទាំង០២នាក់ខាងលើ ក៏បានឆ្លើយសារភាពបញ្ជាក់ទៀតថា ៖ កន្លងមកពួកខ្លួនក៏ធ្លាប់បានធ្វើសកម្មភាព យកចំពាមកៅស៊ូបាញ់ និងយកដុំថ្មគប់កញ្ចក់រថយន្តចំនួន០៧លើករួមមាន ៖ -លើកទី១៖ ក្នុងខែមេសា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង២០ និង០០នាទី ទៅវេលាម៉ោង២១ និង០០នាទី បានធ្វើសកម្មភាពយកចំពាមកៅស៊ូ បាញ់កញ្ចក់រថយន្ត នៅចំណុចម្តុំចំការតាង៉ែន តាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតនៅ ភូមិ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី២ និងទី៣៖ ក្នុងខែឧសភា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៣ និង០០នាទី ទៅវេលាម៉ោង១៤ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំ ភូមិ៣៥ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម -លើកទី៤៖ ក្នុងខែមិថុនា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៧ និង០០នាទី ទៅវេលាម៉ោង១៨ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី៥៖ ក្នុងខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល១៩ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចម្តុំលូពីរ តាមបណ្តោយផ្លូវជាតិលេខ៧១ ច្រកចូលភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម -លើកទី៦៖ ក្នុងខែកក្កដា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៨ និង០០នាទី ទៅវេលាម៉ោង១៩ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំផ្សារបុសខ្នុរ ស្ថិតក្នុងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី៧៖ ក្នុងខែសីហា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៨ និង០០នាទី ទៅវេលាម៉ោង១៩ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតក្នុងភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម -លេីកទី៨÷នៅថ្ងៃទី ទី២៩ ខែកញ្ញា ឆ្នាំ ២០២០ នៅវេលាម៉ោង ១៨ និង៣៥នាទី

បានធ្វេីសកម្មភាពកដមថ្មគប់កញ្ចក់រថយន្ដ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៧១ ស្ថិត ក្នុង ភូមិ បាំង២ ឃុំ បុសខ្នុរ ស្រុក ចំការ លើ ខេត្ត កំពង់ចាម បណ្ដាលឲ្យ បែកកញ្ចក់រថយន្ដ រេចង្កូតទៅបុកដេីមកៅស៊ូ ហេីយជនរងគ្រោះបានបាត់ប ង់ជី វិ ត ក្រោយពេលបញ្ចូលទៅដល់មន្ទីរពេទ្យ ។ បច្ចប្បន្នជនទាំង០២នាក់ខាងលើនេះ ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សាន សុភះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

Related posts

Leave a Comment