លោក ដូណាល់ ត្រាំ ចេញមកនិយាយទាំងមុខមាំថា ពិភពលោកអើយ កុំព្រួយបារម្មណ៍ពេកអី ខ្ញុំជិតជាស្បើយហើយ (មានវីដេអូ)

មានការភ្ញាក់ផ្អើល មិនតិចនោះទេ ចំពោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរកឃើញថា វិជ្ជមាន កូវីដ១៩ នៅក្នុងអាយុ ៧៤ឆ្នាំ ។

វេជ្ជបណ្ឌិតប្រចាំខ្លួន របស់លោកត្រាំ Dr. Sean Conley បានប្រកាសថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងបន្តបំពេញភារកិច្ចរបស់លោក ដោយគ្មានការរំខាននោះឡើយ អំឡុងពេលដែលលោកធ្វើចត្តាឡីស័ក និងទទួលការព្យាបាលពីជំងឺ COVID-19។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងជំទាវទី១ មេឡានៀ បានឆ្លងជំងឺ COVID-19។

យ៉ាងណាមិញ យោងតាមភាពជាក់ស្តែង អាយុរបស់លោកត្រាំ ប្រឈម នឹងហានិភ័យខ្ពស់ នៃការព្យាបាល ចំពោះវីរុសដ៏កាចសាហាវនេះណាស់ មិនត្រឹមតែប៉ុននោះ លោកក៏មានបញ្ហាលើសទម្ងន់ផងដែរ៕

បើទោះបីជាយ៉ាងនេះកី្ត កាលពីមុននេះបនិ្តច លោក ដូណាល់ ត្រាំ បានបញ្ចេញនូវខ្សែអាត់វីដេអូមួយ ទាំងទឹកមុខស្រស់ថា

លោកបាននិយាយថា “ខ្ញុំបានមកទីនេះគឺមិនមានអារម្មណ៍ល្អទេ។ ខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុនឥឡូវនេះយើងកំពុងខិតខំធ្វើឱ្យខ្ញុំវិលត្រឡប់មកវិញ។ ។

លោកប្រធានាធិបតីបានបន្តទៀតថា “យើងនឹងយកឈ្នះលើមេរោគដ៏កាចសាហាវនេះឲ្យខាតតែបាន ” ។

Related posts

Leave a Comment