ដំបូងគាត់គិតថាហួសពេលហើយ! ក្រោយបានឃើញជនបរទេសដែលគាត់បានផ្តល់ស្បែកជើង និងម្ហូបអាហារកាលពីលើកមុននោះដេកស ន្ល ប់នៅតាមផ្លូវម្តងទៀត ហើយបងប្រុសខ្មែរយើងនោះក៏បាន….

ដូចប្រិយមិត្តបានជ្រាបមកហើយថា កាលពីប៉ុន្មានថ្ងៃមុន បុរសជាជនជាតិបរទេស ដែលជួបការបរាជ័យក្នុងការធ្វើជំនួញ រហូតបាក់ទឹកចិត្ត ហើយមនុស្សដែលគាត់ស្រលាញ់ក៏ប្រែប្រួលបោះបង់ចោលកើត រហូតដើររសាត់អណ្តែតគ្មានគោលដៅ ក៏ត្រូវបានបុរសម្នាក់ដែលជាជនជាតិខ្មែរ បានជួយដោយផ្តល់នៅស្បែកជើងមួយគូរ និងអាហារសម្រាប់បរិភោគដល់ជនបរទេសកម្សត់នេះ ដែលធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមសរសើរនៅទឹកចិត្តនេះផងដែរ។

ដោយលែកស្រាប់តែកាលពីម្សិលមិញនេះ យោងតាមគណនីះហ្វេសបុករបស់បុរសជាជនជាតិខ្មែររូបនេះ បានបង្ហោះអំពីស្ថានភាពរបស់ជនបរទេសម្នាក់នេះម្តងទៀត ដោយលោកបានរៀបរាប់ថា: អេនឌីត្រូវបានគេយកអាវខ្មៅដៃវែងរបស់គាត់គ្របមុខ ចំណែកដៃទាំងពីរដាក់លើដើមទ្រូងដូចមនុស្សទើបស្លា ប់។ ខ្ញុំគិតថា អ្វីៗគ្រប់យ៉ាងក្នុងជីវិតរបស់អេនឌីត្រូវបានបិទបញ្ចប់។ ខ្ញុំពាក់ស្រោមដៃបណ្តើរ ឆ្លងថ្នល់បណ្តើរ ដើរតម្រង់ឆ្ពោះទៅរកអេនឌី។

ប៉ូលីសឈរនៅក្បែរនោះ ប្រាប់ខ្ញុំថាគាត់នៅដកដង្ហើម។ ខ្ញុំចូលកៀក និងអង្គុយចុះ ព្រមទាំងទាញអាវចេញពីមុខអេនឌីថ្នមៗ។ អេនឌីបិទភ្នែកទាំងពីរមិនកំរើក។ ខ្ញុំហៅឈ្មោះអេនឌីខ្សឹបៗពីរដង ទើបអេនឌីបើកភ្នែកម្ខាងដោយលំបាក។ ពីរបីវិនាទីក្រោយ អេនឌីប្រឹងសម្លឹងមុខខ្ញុំ ហើយញញឹមតិចៗ ព្រមទាំងពោលបែបភ្ញាក់ផ្អើល និងស្ទើរស្តាប់មិនបានថា អ្នកឯងទេ!។

ខ្ញុំមានសង្ឃឹម ព្រោះខ្ញុំដឹងថា អេនឌីនៅមានស្មារតីចងចាំ។ ខ្ញុំយកស្នោពណ៌សស្រាលៗកំពស់ទាប និងយកអាវមួយទៀតមកទ្រាប់ធ្វើជាខ្នើយ និងលើកក្បាលអេនឌីចេញពីកំរាលឥដ្ឋចិញ្ចើមថ្នល់មកកើយ។ ខ្ញុំបញ្ចុកទឹកតិចៗអោយអេនឌីជាមួយគំរបដបទឹកសុទ្ធ។ បន្ទាប់មកទើបខ្ញុំយកកន្សែងសើមមកជូតថ្ងាស មុខ មាត់ ភ្នែក និងដៃទាំងពីររបស់អេនឌី។


ភ្លាមៗ ស្រាប់តែអេនឌីហាក់ដូចជាស្រឡះមុខ ហើយបើកភ្នែកទាំងពីរសម្លឹងចំមុខខ្ញុំ និងសួរថា ខ្ញុំមានរឿងអ្វីកើតឡើង?។ ខ្ញុំមិនព្យាយាមពន្យល់អេនឌី ដោយគ្រាន់តែប្រាប់គាត់ថា “សូមអត់ធ្មត់ បន្តិចទៀតឡានពេទ្យនឹងដឹកអ្នកទៅមន្ទីរពេទ្យ”។ អេនឌីប្រឹងសម្លឹងមុខខ្ញុំសារជាថ្មី និងធ្វើមុខស្ងួត។

ខ្ញុំយល់ស្ថានការណ៍ និងប្រាប់គាត់ថា “កុំបារម្ភ ខ្ញុំនឹងទៅមន្ទីរពេទ្យជាមួយឯង”។ អេនឌីខំប្រឹងញញឹម និងពោលខ្សាវៗថា អ្នក គឺជាព្រះ!។ ខ្ញុំខ្សឹបប្រាប់អេនឌីក្បែរត្រចៀកថា “ព្រះរបស់អ្នក គឺនាយករដ្ឋមន្រ្តីរបស់ខ្ញុំ។ ប្រសិនបើគាត់បានជ្រាប គាត់នឹងជួយសង្រ្គោះជី វិ តអ្នក”។ ដោយសារពេលវេលាតិចតួច ខ្ញុំនឹងជំរាបជូនបន្ត ប្រសិនបើខ្ញុំអាចឆ្លៀតពេលសរសេរបញ្ចប់នារាត្រីនេះ៕

Related posts

Leave a Comment