ញាក់សាច់! ស្ងាត់ៗ លោក ព្រាប សុវត្ថិ ប្រកាសលក់ដីជាច្រើនហិចតា នៅជិតបឹងយក្សឡោម ដោយក្នុងដីនេះគឺមានគ្រប់សព្វបែបយ៉ាង ដូចជា…. (មានវីដេអូ)

លោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពខ្ពស់ប្រចាំផលិតកម្ម Galaxy Navatra ហើយប្រិយមិត្តអ្នកគ្រាំទ្រប្រាកដជាស្គាល់ជាក់ជាមិនខាននៅសមត្ថភាពសម្លេងមិនធម្មតារបស់លោក ដោយមកដល់សព្វថ្ងៃនេះរូបលោកមានកូនប្រុសចំនួន៣នាក់ ក្នុងនោះរួមមាន សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលសុទ្ធសឹងតែជាតារាចម្រៀង និងមានរូបសម្រស់ស្រស់សង្ហារផងដែរ ជាពិសេសមានសមត្ថភាពមិនធម្មតាផងដែរ។

ដោយលែកកាលពីពេលថ្មីៗនេះ លោក ព្រាប សុវត្ថិ បានបង្ហោះសារប្រាប់មហាជនថា លោកមានដីដ៏ធំមួយកន្លែង ចង់លក់ ដោយលោកបានបញ្ជាក់ច្បាស់ថា: “សួស្ដីបងប្អូន ! ខ្ញុំបាទព្រាប សុវត្តិ សូមធ្វើការប្រកាសលក់ដីមួយកន្លែងទំហំ ៨ ហិចតា ដែលជាដីរបស់ខ្ញុំផ្ទាល់ ស្ថិតនៅក្រុងបានលុង ខេត្តរតនគីរី នៅជិតបឹងយក្សឡោម។

នៅក្នុងដីរួមមាន៖ ចំពោះសក្កដានុពលជុំវិញដីរួមមាន – ចំងាយប្រហែល ៤០០ម៉ែត្រពីបឹងយក្សឡោម – រីស៊តកំពុងបើកដំណើរការ ដែលមានភ្ញៀវទេសចរណ៍មកសម្រាកសំហែកាយជារៀងរាល់ថ្ងៃ – អូរធម្មជាតិជុំវិញដី – ចំពោះហេថារចនាសម្ព័ន្ធ – ប្រព័ន្ធទឹក – ប្រព័ន្ធភ្លើង

ផ្លូវមានច្រើនខ្សែក្នុងដី និង ក្នុងចំការ- ចំពោះដំណាំ – ដើមធុរេនរាប់រយដើម – ដើមដូងក្រអូបរាប់រយដើម – ដើមប៊ររាប់រយដើម – តាងែនរាប់សិបដើម និងដំណាំហូបផ្លែតាមរដូវជាច្រើនមុខ និងច្រើនរយដើមទៀត – សក្កដានុពលនៃដី បងប្អូនអាចទិញដើម្បីអភិវឌ្ឍន៍ជា រីស៊ត ផ្ទះលំហែកាយ ចំការ ឬសម្រាប់ចំនេញក្នុងពេលអនាគត។ សម្រាប់ពត៍មានលំអិត៖ 012 600 949 – 010 600 949៕

Related posts

Leave a Comment