កូនមួយមែន ប៉ុន្តែតារាចម្រៀង ពេជ្រ សូលីកា នៅតែលេងស្ទីលប្លែក និងទាក់ទាញមិនធម្មតា

ក្រោយពីតារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សូលីកា បានសម្រាលបុត្រដំបូងរួចបានប៉ុន្មានខែនេះ សង្កេតឃើញថាអ្នកនាងងាកមកវិស័យសិល្បៈ ព្រមទាំងបានបង្ហាញមុខនៅក្នុងកម្មវិធីនានាផងដែរ។

ជាមួយគ្នាផងដែរ ទោះបីជាអ្នកនាងមានបុត្រដ៏គួរឲ្យស្រលាញ់ក៏ពិតមែន ប៉ុន្តែបើនិយាយពីសម្រស់ និងការតុបតែងខ្លួន អ្នកម្តាយទាន់សម័យរូបនេះនៅតែស្រស់ស្អាត ឆើតឆាយ និងទាក់ទាញក្រសែភ្នែកទស្សនិកជនដដែល។

ជាក់ស្តែងកាលពីអំបាញ់មិញនេះ អ្នកនាង ពេជ្រ សូលីកា បានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយនឹងស្ទីលលេងខ្លួនប្លែកទាក់ទាញ ស្រស់ស្អាត ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់តែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Related posts

Leave a Comment