ចឹងបានថា មនុស្សកុំមើលតែសំបកក្រៅ ឃើញស្អាតដូចតារា​ ដល់សម្ថកិច្ចឃាត់ខ្លួនទៅបានដឹងពិសពុលយ៉ាងណា

ជនសង្ស័ យជាភេទទីបី២នាក់ ត្រូវបានជនរ ងគ្រោះចាប់ជាប់ រួចប្ដឹងសមត្ថកិច្ច ខណៈជនស ង្ស័យទាំង២ យកទូរស័ព្ទ ទៅដាក់បញ្ចាំនៅហាងបញ្ចាំមួយកន្លែង ផ្លូវលេខ១៥៤ កែងផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីវេលា ម៉ោង១និង២០នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០ ២០ ។ជនស ង្ស័យទាំង២ និងជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។

ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងក ងកងជនស ង្ស័យទាំងពីរនាក់ បានធ្វេីសកម្មភាពបេីកទ្វាររថយន្តជនរ ងគ្រោះ លួចយកកាបូបមួយ ក្នុងនោះមានលុយមួយចំនួននិងទូរស័ព្ទពីរគ្រឿង ( ម៉ាក១១ប្រូ និងម៉ាកអាយហ្វូនអុិចម៉េក ) ។ ប្រភពបន្តថា ដោយសារទូរស័ព្ទទាំង២គ្រឿង របស់ជនរ ងគ្រោះ មានភ្ជាប់ប្រព័ន្ធGPS ទេីបម្ចាស់ទូរស័ព្ទ

តាមដានដឹង ខណៈជនស ង្ស័យយកមកដាក់បញ្ចាំ នៅហាងបញ្ចាំក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជាបន្តបន្ទាប់តែម្ដង។ បច្ចុប្បន្នជនស ង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាន នរបាលខណ្ឌបឹងកេងកង ដេីម្បីសាកសួរចាត់ការតាមនីតិវិធី៕ ដោយ ៖ ប៉ូច គឹមសុខ

Related posts

Leave a Comment