១០ឆ្នាំមុនខ្ញុំពីអ្នកធ្វើសំណង់ ស្រលាញ់នារីម្នាក់ជាបុគ្គលិកបំរើការងារនៅគ្លីនិចធ្មេញមួយកន្លែង សន្សំលុយកាក់សែនយ៉ាងលំបាកទម្រាំអាចរៀបការពេញច្បាប់ដូចគេ ជួបរឿងរ៉ាវជូរជត់រាប់មិនអស់ ហើយក្រោយមកពួកយើងក៏….

លោក​ឧកញ៉ា ​អ៊ុច ​សម្បត្តិ​ ត្រូវបានគេស្គាល់ថា ជាម្ចាស់​ក្រុម​​ហ៊ុន​​គ្រឿង​​សំអាង​ឈ្មោះ​ថា​ គ្រួសារ​កក់​​ក្ដៅ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជននាពេលបច្ចុប្បន្ននេះ ខណៈពេលដែលពីមុន លោក​ឧកញ៉ា ​អ៊ុច ​សម្បត្តិ​ ធ្លាប់ជាមនុស្សដែលបរាជ័យក្នុងការរកស៊ី ហើយធ្លាប់ជួបបញ្ហាក្នុងជីវិតរាប់មិនអស់។

ដោយឡែក កាលពីពេលថ្មីៗនេះ លោក​ឧកញ៉ា ​អ៊ុច ​សម្បត្តិ​ បានចែករំលែកនៅសារដ៏មានន័យ និងលើកទឹកចិត្តដល់មនុស្សកុំអោយអស់សង្ឃឹម ដោយលោក​ឧកញ៉ា ​អ៊ុច ​សម្បត្តិ​ បានរៀបរាប់ថា: 10ឆ្នាំមុនខ្ញុំពីអ្នកធ្វើសំណង់ ស្រលាញ់នារីម្នាក់ជាបុគ្គលិកបំរើការងារនៅគ្លីនិចធ្មេញមួយកន្លែងសន្សំលុយកាក់សែនយ៉ាងលំបាកទម្រាំអាចរៀបការពេញច្បាប់ដូចគេ

តែបែរជាមិនអាចមានថ្ងៃល្អដូចគេ រកសុីបរាជ័យជាច្រើនដង ជួបរឿងរ៉ាវជូរជត់រាប់មិនអស់ ពេលនេះយើងឆ្លងកាត់ល្មមគ្រប់គ្រាន់ នឹងសាកសមអោយពួកយើងទទួលបានជីវិតដ៏ត្រចះត្រចង់មួយដូចសព្វថ្ងៃនេះហើយឆ្នាំក្រោយ 19.11.2020យើងនឹងរៀបចំមង្គលការជាថ្មី ពេលនេះយើងមានកូនប្រុសស្រីធ្វើជាកូនអណ្តើក មានកូនប្រុសធំធ្វើជាអ្នកដឹកដៃកូនក្រមុំជូនលោកប៉ាពួកយើងនឹងកាន់តែមានក្តីសុខបំផុតក្រោយពីការធ្វើដំណើរលើវិថីជីវិតគូរមួយនេះ៕

Related posts

Leave a Comment